អាមេរិក៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអ្នកគាំទ្រវិស័យកីឡាកាសបានឃើញ រូបរាងបច្ចុប្បន្នរបស់អតីតតួកីឡាកាស WWE ល្បីឈ្មោះ គឺលោក Dave Bautista ឬយើងចូលចិត្តហៅថា "បាធីស្តា" នៅពេលលោកអញ្ជើញចូលរួមក្នុងកម្មវិធី Toronto Internatioal Film Festival ឆ្នាំ២០២៤។
អតីតតួកីឡាកាសដែលពេលនេះវិវត្តន៍មកជាតារាសម្ដែងល្បីឈ្មោះ ដែលមានអាយុ៥៥ឆ្នាំរូបនេះ បានស្រកដល់ទៅ២២គីឡូពីទម្ងន់ដើមរបស់គេ និងបានចែករំលែកថា លោកបានហាត់ក្បាច់គុន Jiu-Jitsu និងតមអាហារដោយទទួលទានតែបន្លែទើបស្រកគីឡូបានដល់ថ្នាក់នេះ។
យ៉ាងណាមិញ អ្នកគាំទ្រនៅតែមានការព្រួយបារម្ភពីសុខភាពរបស់លោក ព្រោះលោកស្គមសឹងតែមើលមិនស្គាល់ទៅហើយ ប៉ុន្តែលោក Bautista បានទម្លាយថា លោកស្រកគីឡូព្រោះគិតថាលោកមិនចង់បង្ហាញខ្លួនជាតួសម្ដែងក្នុងរឿង ដែលមានមាឌធំខុសគេឯងពេកឡើយ។ ម្យ៉ាងវិញទៀត ត្រឹមគីឡូប៉ុណ្ណេះលោកងាយនឹងសម្ដែងហើយក៏សប្បាយចិត្តជាងមុននោះដែរ៕
ប្រភព៖: aol
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]