បរទេស៖ តារាចម្រៀងស្រី Katy Perry បានចេញមកបង្ហាញខ្លួន ជាមួយនឹងការស្លៀកពាក់សាមញ្ញ និងបាននាំកូនស្រីអាយុ ៤ ឆ្នាំរបស់នា ងចេញតាម ផ្លូវកាលពីថ្ងៃទី ១២ ខែកញ្ញា នៅប៉ុន្មានម៉ោងបន្ទាប់ពី បានសម្តែងក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី MTV VMAs ឆ្នាំ ២០២៤ ។
ការបង្ហាញខ្លួនលើកនេះ គឺមានភាពខុសពីស្ទីលក្នុងពិធីនោះ Katy Perry បានជ្រើសរើសស្លៀកសម្លៀកបំពាក់បែបសាមញ្ញស្រួល ពេលធ្វើដំណើរជាមួយកូនស្រី។ តារាស្រីរូបនេះ បានពាក់ស្បែកជើងសំប៉ែត ខោជើងវែង និងអាវក្រណាត់ពណ៌ប្រផេះមានមួកគ្របក្បាល។ តារាចម្រៀងវ័យ ៣៩ ឆ្នាំរូបនេះបាននាំកូនស្រី Daisy ពីសណ្ឋាគារ ទៅកាន់រថយន្ត។
យ៉ាងណាមិញ គូដណ្តឹងរបស់នាងគឺតារាសម្តែង លោក Orlando Bloom បានកាន់របស់របរ នៅពីក្រោយ។ គូស្នេហ៍តារាមួយគូនេះ បានបង្ហាញស្នាមញញឹមយ៉ាងស្រស់ស្រាយ នៅពេលដែលពួកគេត្រូវបានហ៊ុំព័ទ្ធដោយអ្នកគាំទ្រជាច្រើន នៅតាមផ្លូវក្នុងទីក្រុងញូវយ៉ក៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]