អាមេរិក៖ កាលពីថ្ងៃទី១២ខែកញ្ញាកន្លងទៅនេះ ប៉ុស្តិ៍ទូរទស្សន៍MTV បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ "Video Music Awards" ឬហៅកាត់ថា VMAs ឆ្នាំ ២០២៤​ដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនទាំងបែបលោកខាងលិច និងបែបកូរ៉េដូចជា Taylor Swift, Katy Perry, Shawn Mendes, Camilla Cabello, Sabrina Carpenter, LE SERRAFFIM និង Lisa ជាដើម។

Lisa នៅ VMAs ឆ្នាំ ២០២៤
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពី Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK វិញគឺនាងបានបង្ហាញខ្លួនដើរលើកម្រាលព្រំកម្មវិធីក្នុងរ៉ូបពណ៌សស្អាតដូចព្រះនាង និងបានឡើងសម្ដែងនៅលើឆាកដោយឈុតពណ៌ក្រហមផងដែរ។ នាងក៏បានឈ្នះពាន បទចម្រៀងKPOP ដ៏ល្អបំផុតប្រចាំឆ្នាំទៀតផង។

Lisa នៅ VMAs ឆ្នាំ ២០២៤

យ៉ាងណាមិញក្រោយកម្មវិធីប្រគល់ពានបានចប់សព្វគ្រប់ទៅ ក៏មានរៀបចំពិធីជប់លៀងក្រោយចប់កម្មវិធីឬ VMAs after party ដែល Lisa បានផ្លាស់ឈុតថ្មីមួយទៀត ដែលឈុតនេះពណ៌ខ្មៅបែបមើលធ្លុះដល់ខាងក្នុង បែបសំណាញ់ៗយ៉ាងស្រស់ស្អាតសម្រុងពាក់កណ្ដាលភ្លៅ និងស្បែកជើងកែងបែបឆ្អឹងត្រី ហើយនាងក៏បានតុបតែងមុខក្រាស់ៗផាត់ភ្នែកបែប Smoky Eyes យ៉ាងស៊ិចស៊ី មើលទៅពិតជាឆើតឆាយនិងទាក់ទាញយ៉ាងខ្លាំង៕  

Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤
Lisa នៅ VMAs ឆ្នាំ ២០២៤

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]