បរទេស៖ តារាចម្រៀង Jennifer Lopez និងតារាសម្ដែង Ben Affleck ត្រូវបានគេឃើញជួបគ្នាជាលើកដំបូង នៅថ្ងៃទី ១៤ ខែកញ្ញា បន្ទាប់ពីប្តឹងលែងលះ ជិតមួយខែ។
នៅរសៀលថ្ងៃសៅរ៍កន្លងទៅនេះ ស្វាមីភរិយាអ្នកទាំងពីរ បានទៅសណ្ឋាគារ Beverly Hills នៅ Los Angeles ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នា។ កូនៗរបស់ Ben Affleck ឈ្មោះ Seraphina អាយុ ១៥ ឆ្នាំ និង Samuel អាយុ ១២ ឆ្នាំ និងកូនភ្លោះរបស់ Jennifer Lopez ឈ្មោះ Emme និង Max អាយុ ១៦ ឆ្នាំត្រូវបានគេថតរូប ពេលចូលសណ្ឋាគារជាមួយគ្នា។
ក្នុងនោះដែរ Ben ញញឹមយ៉ាងស្រស់ស្រាយពេលចេញក្រៅ និងបានបង្ហាញខ្លួន ពាក់អាវពណ៌ខៀវ និងខោខូវប៊យដែលត្រូវគ្នា ខណៈដែល Jennifer Lopez ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ក្នុងឈុតអាវយឺតជាមួយនឹងខោខូវប៊យចង្កេះខ្ពស់។
យោងតាមគេហទំព័រ Dailymail បានឱ្យដឹងថា Jennifer បានពាក់ចិញ្ចៀនភ្ជាប់ពាក្យរបស់ Ben នៅលើម្រាមដៃចិញ្ចៀនរបស់នាង និងចិញ្ចៀនមាសនៅលើម្រាមដៃបន្ទាប់គ្នា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]