ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសឡាវ បានចេញការព្រមានអំពីគ្រោះទឹកជំនន់ ខណៈដែលទន្លេមេគង្គ និងដៃទន្លេសំខាន់ៗរបស់វាបានបន្តកើនឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។
នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ បានរាយការណ៍ថា កម្រិតទឹកទន្លេមេគង្គក្នុងខេត្តហ្លួងព្រះបាងបានឡើងដល់ ១៩,០២ម៉ែត្រកាលពីថ្ងៃទី១២ ខែកញ្ញា ដែលលើសកម្រិតគ្រោះថ្នាក់ដែលបានកំណត់ចំនួន ១៨,០០ម៉ែត្រ។ ការព្រមានអំពីជំនន់ទឹកភ្លៀងក៏ត្រូវបានចេញផ្សាយផងដែរសម្រាប់ខេត្តឧត្ដមសាយ សាយយ៉ាបូរី និងស្រុកប៉ាក់សាន។ អាជ្ញាធរក្នុងតំបន់បានជំរុញប្រជាជននៅតំបន់ទំនាបឱ្យផ្លាស់ទីរបស់របរទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន ដោយសារភាគខាងជើងប្រទេសឡាវកំពុងប្រឈមមុខនឹងទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាគី (Yagi)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះដែរ ការិយាល័យធនធានទឹកជាតិរបស់ប្រទេសថៃ បានព្រមានដល់ខេត្តចំនួន៣៦ ដែលរួមមានទាំងរាជធានីបាងកកផងដែរ អំពីហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ។ កងកម្លាំងយោធាត្រូវបានដាក់ពង្រាយនៅក្នុងខេត្តឈៀងរ៉ៃ ដើម្បីជួយដល់ប្រជាជនរាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ចាប់តាំងពីពាក់កណ្តាលខែសីហាមក មនុស្សចំនួន ៣៣នាក់បានស្លាប់ដោយសារអាកាសធាតុធ្ងន់ធ្ងរ រួមទាំងអ្នកស្លាប់ចំនួន ៩នាក់ទៀតដែលជាប់ទាក់ទងនឹងព្យុះទីហ្វុងយ៉ាគីនៅក្នុងសប្តាហ៍នេះ។ ក្រុមជួយសង្គ្រោះបានជម្លៀសមនុស្សរាប់រយនាក់នៅក្នុងខេត្តឈៀងរ៉ៃដោយប្រើទូក និងឧទ្ធម្ភាគចក្រ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគកណ្តាល។ យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់នៅក្នុងទីក្រុងយ៉ាមេធីន ទីក្រុងម៉ាន់ដាឡាយ ដោយសារតែភ្លៀងមូសុង និងឥទ្ធិពលនៃព្យុះទីហ្វុងយ៉ាគី។
ព្យុះទីហ្វុងយ៉ាគី គឺជាព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលវាយលុកតំបន់អាស៊ីក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងតំបន់៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]