ចិន៖ តារាចម្រៀងប្រុស Baekhyun ដែលជាសមាជិកក្រុមចម្រៀងបុរស EXO ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ក្រោយបែកធ្លាយថាគេបានជក់បារីអេឡិកត្រូនិក (e-Cigarettes) នៅឯទីក្រុងម៉ាកាវ ប្រទេសចិន។

Baekhyun
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះ Baekhyun ត្រូវបានគេឃើញថាជក់បារីនៅក្នុងបន្ទប់មួយ ដែលប្រហែលនៅឯភោជនីយដ្ឋាន ដោយគេបានចួបជុំជាមួយបុគ្គលិកប្រុសនិងស្រី ខណៈពេលកំពុងជក់បារីនេះ ដោយមានគេលួចថតបានទើបឈានដល់ការរិះគន់បែបនេះ ខណៈដែលនៅម៉ាកាវគឺ មានច្បាប់ហាមឃាត់ពុំឲ្យបុគ្គលណាម្នាក់ជក់បារីប្រភេទ អេឡិកត្រូនិកនោះទេ។

Baekhyun

យ៉ាងណាមិញ បន្ទាប់ពីបានបែកធ្លាយមក ខាងផលិតកម្ម INB100 របស់ Baekhyun បានសុំទោសជាសាធារណៈដោយរូបគេបានទម្លាយថាពួកគេមិនបានដឹងទេថានៅម៉ាកាវ បានហាមឃាត់មិនឲ្យជក់បារីអេឡិកត្រូនិក៕  

Baekhyun
Baekhyun
Baekhyun
រូបថត Baekhyun ជក់បារី

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]