ម៉ុងហ្គោលី៖ បច្ចុប្បន្ននេះ Sandara Park ដែលជាអ្នកចម្រៀងរៀមច្បងក្នុងវិស័យ KPOP និងជាសមាជិកក្រុមចម្រៀងនារី 2NE1 មានអាយុ៣៩ឆ្នាំហើយ ប៉ុន្តែនរណាៗក៏ថានាងមានសម្រស់នៅតែក្មេងជាងវ័យ បែបសាច់ចាំផងដែរ។

Sandara Park 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Dara បានចេញមកធ្វើឲ្យអ្នកគាំទ្រចំហមាត់បន្ទាប់ពីនាងបានបង្ហោះរូបភាពខ្លួនឯងបញ្ចេញក្បាលពោះពោរពេញដោយសាច់ដុំ យ៉ាងស្រស់ស្អាតខណៈពេលនៅ ប្រទេសម៉ុងហ្គោលី។ នៅក្នុងរូបនេះ នាងបានតុបតែងមុខបែបកាចៗហឹរៗ ជាមួយនឹងស្ទាយ៍ Smoky Eyes និងគាបសក់ត្រង់ដោយទម្លាក់សក់សេះមកខាងមុខ។ ចំណែកសម្លៀកបំពាក់វិញ នាងបានពាក់អាវដៃវែងរឹបរាងបែប Crop Top រូបអក្សរ N ពណ៌ខ្មៅប្រដេញតូចៗលើផ្ទៃអាវ និងជាប្រភេទមើលធ្លុះ និងខោវែងពណ៌ខ្មៅជាមួយខ្សែក្រវាត់ស្បែក។

Sandara Park 

បន្ទាប់ពីឃើញរូបភាពទាំងនេះហើយ អ្នកគាំទ្របាននាំគ្នាទៅបញ្ចេញមតិថា នាងមិនសមនឹងអាយុសោះព្រោះមិនថាមើលពីជ្រុងណាក៏ក្មេងជាងវ័យ ពិបាកនឹងប្រាប់ណាស់ថានាងមានវ័យជិត៤០ឆ្នាំទៅហើយ៕  

Sandara Park 
Sandara Park 
Sandara Park 
រូបភាព​​​ថ្មីរបស់ Sandara Park 
រូបភាព​​​ថ្មីរបស់ Sandara Park 
រូបភាព​​​ថ្មីរបស់ Sandara Park 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]