កម្ពុជា៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពេជ្រ សោភា គឺជាតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជាយើង ដែលមានសំនៀងពីរោះនិងមានថាមពលខ្លាំងក្លា ដែលបានបម្រើអារម្មណ៍ទស្សនិកជននៅលើឆាកតន្ត្រី អស់រយៈពេលជាយូរមកហើយ។
បច្ចុប្បន្ននេះតារាចម្រៀងស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន និងនៅតែរក្សាភាពល្បីល្បាញខ្លាំងមិនដែលថមថយឡើយ ហើយបើក្រឡេកមកមើលសម្រស់នាងវិញគឺ រឹតតែស្រស់ស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង យោងតាមរូបភាពដែលនាងបានចែករំលែកនៅលើគេហទំព័រ Facebook ផ្ទាល់ខ្លួននោះបានបង្ហាញរូបថតជាមួយនឹងខនសិបដ៏ប្លែកថ្មី ដែលក្នុងនោះ ពេជ្រ សោភា បានផាត់មុខយ៉ាងកាច លម្អភ្នែកផាត់បែប Smoky Eyes ផ្គួបជាមួយនឹងសក់គាបត្រង់វែងដល់ចង្កេះហើយរឹតតែពិសេសនោះ នាងបានស្លៀករ៉ូបស្បែកនិងស្បែកជើងប៊ូតកវែង អង្គុយកាច់ស្ទាយ៍យ៉ាងស្រស់ស្អាត មើលទៅឡូយឥតខ្ចោះ និងទាក់ទាញខ្លាំងណាស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]