កម្សាន្ត៖ លោក Ojani Noa ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីដំបូងរបស់ តារាចម្រៀងស្រី Jennifer Lopez បានលើកឡើងថា តារាចម្រៀងស្រីរូបនេះ គួរតែនៅលីវ បន្ទាប់ពីលែងលះជាមួយនឹង Ben Affleck ។
នៅក្នុងបទសម្ភាសន៍ជាមួយ Dailymail កាលពីចុងសប្តាហ៍ លោក Ojani Noa បានផ្តល់ដំបូន្មានខ្លះៗ ដល់អតីតភរិយាថា «នៅលីវមួយរយៈ សម្រាកប្រហែល ១២ ខែ។ ប្រសិនបើនាងជួបអ្នកថ្មី នាងគួរតែរក្សាវាទុកជាអាថ៌កំបាំង និងមិនគួររៀបការម្តងទៀតទេ» ។
លោក Ojani Noa ត្រូវបានគេស្គាល់ថា ជាអតីតអ្នករត់តុ និងជាគ្រូបង្វឹកផ្ទាល់ខ្លួន បានរៀបការជាមួយ Jennifer Lopez ក្នុងឆ្នាំ ១៩៩៧ នៅពេលដែលនាង ចាប់ផ្តើមអាជីពច្រៀង និងសម្តែង។ ពួកគេបានលែងលះគ្នា បន្ទាប់ពីរៀបការបានត្រឹមតែ ១១ ខែ។
បន្ទាប់ពី លោក Ojani តារាចម្រៀងស្រី Jennifer Lopez បានឆ្លងកាត់អាពាហ៍ពិពាហ៍បីផ្សេងទៀត ជាមួយអ្នករាំ Cris Judd ពីឆ្នាំ ២០០១ ដល់ ២០០២, តារាចម្រៀង Marc Anthony ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១១ និងតារាសម្តែង Ben Affleck ពីឆ្នាំ ២០២២។ ខណៈពេលនេះ នាងទើបតែដាក់ពាក្យលែងលះពី Ben បន្ទាប់ពីពីរឆ្នាំនៃអាពាហ៍ពិពាហ៍៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]