កូរ៉េខាងត្បូង៖ ត្បិតថា Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG ក្ដីតែប្រជាប្រិយភាពរបស់នាងនៅតែកើនឡើងយ៉ាងគំហុក ហើយអ្នកគាំទ្រតែងតែចង់ដឹងចង់ឮពីជីវិតប្រចាំថ្ងៃរបស់នាង មិនថានៅលើឆាកឬក្រោយឆាកឡើយ។

ថ្មីៗនេះ Jennie បានទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាខ្លាំង បន្ទាប់ពីបានបង្ហាញខ្លួនក្នុងកម្មវិធី "My Name is Gabriel" ដែលជាប្រភេទកម្មវិធីមួយដែលតារាៗចូលរួមត្រូវប្រើប្រាស់ជីវិតក្រោមឈ្មោះផ្សេង និងធ្វើជាមនុស្សធម្មតា។ ទោះបីមិនទាន់ចាក់ផ្សាយជាផ្លូវការក្ដីតែ វីដេអូខ្លីៗរបស់កម្មវិធីនេះបានបង្ហាញថា Jennie បានដើរតួជា "ម៉ារៀ" ដែលជាម្ចាស់ផ្ទះជួលបែបកសិដ្ឋានមួយនៅភូមិតូច ក្បែរក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលតម្រូវឲ្យនាងរស់នៅឲ្យដូចជីវិតរបស់អ្នកស្រុកនេះមែនទែន ចំនួន៧២ម៉ោង។

យ៉ាងណាមិញ រូបភាព Jennie ដើរតួជាម៉ារៀបានទទួលបានការកោតសរសើរខ្លាំងណាស់ ដោយនាងបានតែងខ្លួនយ៉ាងស្អាត ស្លៀករ៉ូបប៉ោងស្មាពណ៌សនិងមួកបែប Boater Hat ចងបូពណ៌ខ្មៅយ៉ាងស្រស់ស្អាត ហើយនាងមើលទៅពិតជាសប្បាយរីករាយណាស់ដូចខ្លួនឯងជាអ្នកចម្ការនៅអ៊ីតាលីពិតៗ៕









I think those Italian grandpas don't know about blackpink and they definitely don't see the cameras that are far away, but Jennie is just so beautiful that they have to turn around to look at her 🇮🇹😍 pic.twitter.com/OkmGIIr45O
— sdington (@maibogs) September 16, 2024
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]