កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ថាតារាសម្ដែងស្រី Song Hye Kyo ឬយើងស្គាល់ថាជា "ហាន់ ជីអ៊ុន" គឺជាតារាលំដាប់ A ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលមិនមែនមានត្រឹមទេពកោសល្យផ្នែកសម្ដែងទេតែនាងពិតជាមានសម្រស់ស្រស់ស្អាត សាច់សខ្ចីមិនសមនឹងអាយុ៤២ឆ្នាំឡើយ។
ថ្មីៗនេះ Hye Kyo បានបង្ហោះរូបភាពខ្លួនឯងទៅដើរកម្សាន្តនៅទ្វីបអឺរ៉ុបចំនួន៤សន្លឹក ដោយនាងស្លៀកពាក់សាមញ្ញណាស់ ត្រឹមសំពត់ខ្មវែងនិងអាវយឺតដៃខ្លីពណ៌ស ជាមួយនឹងវ៉ែនតាពណ៌ខ្មៅ បង្ហាញផ្ទៃមុខដ៏ស្រស់ស្អាតផាត់គ្រឿងសម្អាងស្រាលៗ ជាមួយនឹងសក់ខ្លីត្រឹមកញ្ចឹងករបស់នាង។
នៅក្នុងរូបភាពទាំងបួន Song Hye Kyo បានដើរទស្សនាធម្មជាតិ ឈរនៅលើស្ពាន ក៏ដូចជាទៅទទួលទានអាហារនៅមាត់សមុទ្រជាដើម ដែលធ្វើឲ្យអ្នកគាំទ្រសរសើរថាតារាស្រីរូបនេះទោះតែងខ្លួនយ៉ាងម៉េចក៏នៅតែក្មេងជាងវ័យ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]