នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈបញ្ជាការឯកភាពស្រុក ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិ១ និងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេសជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះ មានដូចជា ចាស់ជរា និងកុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងត្រូវមានការប្រុងប្រយ័ត្នកូនចៅ ត្រូវចេះអនាម័យខ្លួន ផឹកស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ។ ដោយសារតែខ្យល់លាយឡំ និងភ្លៀងបានធ្លាក់ជាបន្តបន្ទាប់តាំងពីម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ធ្វើឱ្យមានជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋនៅភូមិ១ រងគ្រោះ ចំនួន ២៧គ្រួសារ និងភូមិ២ ចំនួន ២៤គ្រួសារ នៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

គិតត្រឹមម៉ោង៣រសៀលនេះ ទឹកបានស្រក់ចុះច្រើនហើយ ក្នុងនោះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានវិលទៅកាន់លំនៅដ្ឋានរៀងខ្លួនវិញហើយ។

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]