អាមេរិក៖ តារាចម្រៀងអាមេរិក Charlie Puth ដែលធ្លាប់មកច្រៀងនៅប្រទេសកម្ពុជានោះ បានប្រកាសថារូបគេបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង គូដណ្ដឹង Brooke Sansone ជាផ្លូវការហើយ។
លោក Charlie Puth បានបង្ហោះរូបក្នុងឈុតរៀបការជាមួយគូដណ្ដឹង ដោយបានសារស័ព្ទសំណេរថារូបគេស្រលាញ់នាងខ្លាំងណាស់ និងសន្យាថានឹងមើលថានាងក្នុងនាមជាភរិយា គឺលោកស្រី Brooke Ashley Puth និងបានអរគុណនាងដែលធ្វើឲ្យគេក្លាយជាមនុស្សប្រុសដ៏សំណាងបំផុត។
ពិធីរៀបអាពាហ៍ពិពាហ៍អ្នកទាំងពីរមិនត្រូវបានបញ្ចេញថាធ្វើឡើងនៅឯណានោះឡើយ តែមើលទៅវាជាពិធីចួបជុំលក្ខណៈគ្រួសារនិងមិត្តជិតស្និទ្ធ ដោយ Charlie បានស្លៀកឈុតគ្រ័រហ្សេខ្មៅយ៉ាងទន់សម័យ រំលេចជៗនៅខាងចុងខណៈភរិយា ស្លៀកឈុតរៀបការបែបចោមពុង សម្រុងខាងក្រោមប៉ោងៗមើលទៅសាមញ្ញតែស្រស់ស្អាត៕
ប្រភព៖: abs
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]