កម្ពុជា៖ ពេជ្រ សោភា គឺជាតារាចម្រៀងជួរមុខរបស់ប្រទេសកម្ពុជាយើង ដែលមានសំនៀងពីរោះនិងមានថាមពលខ្លាំងក្លា ដែលជារឿយៗ តែងតែអង្រួនបេះដូងទស្សនិកជនជាមួយនឹងទេពកោសល្យនៃការច្រៀងនិងបញ្ចេញក្បាច់រាំរបស់នាង។
បច្ចុប្បន្ននេះតារាចម្រៀងស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់មហាជន និងនៅតែរក្សាភាពល្បីល្បាញខ្លាំងមិនដែលថមថយឡើយ ហើយបើក្រឡេកមកមើលសម្រស់នាងវិញគឺ រឹតតែស្រស់ស្អាតខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង ថ្មីៗនេះ ពេជ្រ សោភា បានបង្ហោះរូបភាពខ្លួនឯងនៅក្នុងឈុតប្រពៃណីបុរាណរបស់ខ្មែរយើងយ៉ាងស្រស់ស្អាត ព្រមជាមួយទឹកមុខស្រស់ញញិមសមសួនជានារីខ្មែរ ជាមួយនឹងការផាត់មុខបែបស្រាលៗ និងតុបតែងសក់បួងឡើងលើថែមមកុដ ដែលធ្វើឲ្យអ្នកគាំទ្រចូលទៅ Comment សរសើរមិនដាច់ពីមាត់ថា នាងស្អាតសមសួនណាស់ មិនថាស្លៀកពាក់បែបសម័យឬបុរាណនោះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]