កូរ៉េខាងត្បូង៖ នរណាៗក៏ស្គាល់ តារាចម្រៀងបុរសមានប្រជាប្រិយភាពខ្លាំងគឺលោក Rain និងអ្នកនាង Kim Tae Hee ដែលជាតារាសម្ដែងលំដាប់ A ក្នុងប្រទេសកូរ៉េខាងត្បូងដែរ ដោយអ្នកទាំងពីរបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពីឆ្នាំ២០១៧ និងមានជីវិតគូដ៏ផ្អែមល្ហែម។
ត្បិតថាមានបុត្រពីរនាក់ជាមួយគ្នាក្ដី ក៏ចំណងស្នេហ៍ Rain និង Tae Hee នៅតែរឹងមាំខ្លាំងឡើងៗ ដោយថ្មីៗនេះ គូស្វាមីភរិយាទាំងពីរបាននាំគ្នាទៅដើរឡើងភ្នំជាមួយគ្នាទៀតផង ដោយRain បានបង្ហោះរូបភាពជើងម្ខាងរបស់គេជាមួយនឹង Tae Hee ។
ទោះមិនបានបញ្ចេញមុខពួកគេពេញ ប៉ុន្តែយើងអាចដឹងបានថា ជីវិតស្វាមីភរិយារបស់ពួកគេនៅតែរឹងមាំ និងគង់វង្ស ដោយសារ Rain ជាបុរសដ៏កក់ក្ដៅនិងមើលថែ Tae Hee ដូចជាព្រះនាង រហូតអ្នកគាំទ្រច្រណែន៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]