ទិដ្ឋភាពថ្ងៃទី២នៃព្រឹត្តិការណ៍សមរាត្រី (Autumnal Equinox) នៅប្រាសាទអង្គរវត្ត ដែលមានបងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ អញ្ជើញទស្សនាយ៉ាងច្រើនកុះករ ទោះបីជាអាកាសធាតុមិនអំណោយផល ព្រះអាទិត្យមិនអាចបញ្ចេញរស្មីបានក៏ដោយក្តី ។ ព្រឹត្តិការណ៍សមរាត្រី នៅសល់មួយថ្ងៃទៀត នាថ្ងៃស្អែក ដោយសង្ឃឹមថាអាកាសធាតុនឹងអំណោយផលល្អជូនដល់អ្នកទេសចរជាតិ និងអន្តរជាតិ ហើយនឹងមានការចូលរួមទស្សនាយ៉ាងច្រើនកុះករដូចថ្ងៃម្សិលមិញ និងថ្ងៃនេះ ។
គូសរំលេចផងដែរថា ព្រឹត្តិការណ៍អយន្តកាល ឬសមរាត្រីនេះ គឺព្រះអាទិត្យរះនៅចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំមានចំនួន ២ដង ដូចជា ៖ ទី១. សមរាត្រីរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែមីនា និងទី២. សមរាត្រីរដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១ ដល់ទី២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភព៖ ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍
![](https://s9.kh1.co/60/60ecb46e739cbcf67ffff8fc8439fd90ff1b3c36.jpg)
![](https://s9.kh1.co/86/86800d6aa011ecebaef4767fbfbb307fcc50ac5a.jpg)
![](https://s9.kh1.co/77/77e6f085c119b92a5fa6a43822cfb83d0527fd7c.jpg)
![](https://s9.kh1.co/77/77cef537dc5616168fa0bf8e1c9a69cd61f6c90f.jpg)
![](https://s9.kh1.co/fe/fe396e6afdc61da0134244977bc11a83560e1bc3.jpg)
![](https://s9.kh1.co/4f/4fc3c390237d36b445171660f0661dd155f0753c.jpg)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]