ចូលរួមសោកស្ដាយផងចំពោះរង្វង់សិល្បៈថៃដែលបានបាត់បង់តារាសម្ដែងប្រុសដ៏មានថ្វីដៃប្រចាំ Ch7 គឺលោក Om Akkaphan ក្នុងវ័យ ៣៩ ឆ្នាំ ដោយជំងឺមហារីកបេះដូង។

តាមប្រភពដដែលបានបញ្ជាក់​រូបលោក បានពិនិត្យរកឃើញជំងឺមហារីកបេះដូងនៅឆ្នាំ ២០២២ ហើយបានទទួលការព្យាបាលនិងវះកាត់នៅឆ្នាំ ២០២៣ តែជាអកុសល ទោះបីក៏រូបលោក បានទទួលការព្យាបាល នៅតែមិនចៀសផុត នឹងជំងឺកាចសាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីការចាកចេញនេះ តារាសម្តែងរូបនេះ ក៏បានបន្សល់ទុកនូវស្នាដៃនៃការសម្ដែងរឿងភាគមួយចំនួនដូចជា វីរៈបុរសឥន្រ្ទីក្រហម អាថ័នត្រៃភព របាំលោហិត មរតកបង្កប់ស្នេហ៍ កាពីទែនកំពូលស្នេហ៍ ចំណងស្នេហ៍ទ្វេភព ស្រមោលបុណ្យ ខ្លាបញ្ជាមេឃ...។

ប្រភព៖ Thailand star - Cambodia Fanclub

Om Akkaphan 
Om Akkaphan 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]