ភ្នំពេញ ៖ ផលិតផលភេសជ្ជៈ Sting បានរៀបចំកម្មវិធីប្រគុំតន្រ្តីមួយ នៅឯផ្សារទំនើបអ៊ីអនសែនសុខ គឺ Sting x G Devith Anniversary party ដែលមានការចូលរួមពី លោក G Devith ព្រមទាំងអ្នកគាំទ្ររបស់ភេសជ្ជះ Sting មកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

អ្នកគាំទ្ររបស់លោក G Devith បានលើកឡើងថា ពួកគេពិតជាមានការរំភើបរីករាយយ៉ាងខ្លាំង នៅពេលដែល Sting រៀបចំកម្មវិធីបែបនេះ ព្រោះពួកគេបានជួបជុំគ្នា មើលការសម្ដែងរបស់លោក G Devith ដែលជា Idol ហើយថែមទាំងទទួលបាន ហត្ថលេខានៅលើកំប៉ុង Sting ថ្មី ដែលមានរូប លោក G Devith នៅលើនោះផងដែរ។

រូបភាពក្នុងកម្មវិធី

ជាមួយគ្នានេះដែរ លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Cambrew LTD ដែលនាំចូលផលិតផល ភេសជ្ជៈ Sting មកកាន់ប្រទេសកម្ពុជា បានប្រាប់ Khmerload ឲ្យដឹងថា លោកពិតជាមានក្ដីរំភើបរីករាយ ដែលបាននាំមកជូននូវ កម្មវិធីសប្បាយៗទៅកាន់ហ្វេន អ្នកគាំទ្ររបស់ Sting ក៏ដូចជាលោក G Devith តួយ៉ាងដូចជាកម្មវិធី Sting x G Devith Anniversary Party នេះផងដែរ។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

កម្មវិធីនេះរៀបចំឡើង ដើម្បីជាការអបអរការសហការគ្នារយៈពេល ៥ឆ្នាំ ដែលបានបង្កើតសមិទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។ ដើម្បីជាការអបអរ Sting ក៏បានបង្កើតកំប៉ុងថ្មី ដែលរចនាឡើងយ៉ាងល្អប្រណិត ប្លែកភ្នែក ដោយមានរូបលោក G Devith នៅលើកំប៉ុងផ្ទាល់តែម្ដង ហើយនេះគឺជាមោទនភាពមួយផងដែរ ដែលរូបរបស់សិល្បករខ្មែរ មាននៅលើកំប៉ុងភេសជ្ជៈដែលជាប៊្រេនពីបរទេស។ លើសពីនេះ លោក Akira Nopakunkajorn ក៏បានជម្រាបថា សូមឲ្យហ្វេនៗរង់ចាំតាមដានបន្តទៀត ព្រោះ Sting និង G Devith ឆាប់ៗនេះនឹងមានគម្រោងថ្មី ២ ទៀត ដែលធានាថាធំ ប្លែក និងអស្ចារ្យ មិនធ្លាប់មានពីមុនមកនៅកម្ពុជា និងសូមបន្តគាំទ្រ Sting ហើយចាប់យកនូវថាមពលនៃភាពរីករាយជាមួយគ្នា។

រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី
រូបភាពក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]