កម្សាន្ត៖ តារាចម្រៀងស្រី វ័យ ៣២ ឆ្នាំ Selena Gomez បានឆ្លើយតប ទៅនឹងការរិះគន់ ដែលបានលើកឡើងថា នាងដើរតួជាជនរងគ្រោះ នៅពេលដែលនាងបង្ហាញថា ខ្លួនមិនអាចមានផ្ទៃពោះបាន។
ក្នុងនោះដែរ តារចម្រៀងស្រី Selena បាននិយាយក្នុងអំឡុងពេលសន្ទនា នៅឯព្រឹត្តិការណ៍ Women in Film ថា «ខ្ញុំពិតជាជឿថា មានភាពខ្លាំងនៅក្នុងគ្រា ដែលងាយរងគ្រោះនោះ នៅពេលដែលអ្នកប្រាប់មនុស្សថា អ្នកត្រូវការវា ហើយសុំជំនួយ។ វាមិនមានការខ្មាស់អៀនក្នុងរឿងនេះទេ ដូច្នេះ ខ្ញុំបានចែករំលែក ពីរឿងអសមត្ថភាពក្នុងការមានផ្ទៃពោះ និងបានទទួលស្គាល់ថា មានជំងឺ Bipolar»។
ក្រោយពី បានលើកឡើងបែបនេះ Selena ទទួលបានការអបអរសាទរ និងការទះដៃ យ៉ាងកក់ក្ដៅពីភ្ញៀវ ដែលចូលរួមក្នុងសាលប្រជុំ។ តារាចម្រៀងអាមេរិករូបនេះ បានពន្យល់បន្ថែមថា នាងចង់ធ្វើជាអ្នកគាំទ្រស្ត្រី ដូច្នេះហើយ ទើបនាងចែករំលែករឿងផ្ទាល់ខ្លួនរបស់នាង ហើយមានភាពស្មោះត្រង់ចំពោះអ្នកគ្រប់គ្នា ជួយអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាសុខភាព បើកចិត្តទទួលជំនួយ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]