កម្សាន្ត៖ ពិធីមង្គលការរបស់ តារាសម្ដែងស្រី Joe Chen និងអ្នកជំនួញ Alan បានធ្វើឡើង នៅថ្ងៃទី ២២ ខែកញ្ញា នៅឯកន្លែងដែលអ្នកទាំងពីរ ជួបគ្នាដំបូង ដែលជាស្រុកកំណើតរបស់កូនកំលោះ ផងដែរ។

Joe Chen 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅថ្ងៃទី ២២ ខែកញ្ញាកន្លងទៅនេះ គឺជាខួបលើកទី ៥ នៃសេចក្តីស្រឡាញ់រវាង តារាសម្ដែងស្រី Joe Chen និង Alan ។ អ្នក​ទាំង​ពីរ​ បាន​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ ដែលជា​ទី​កន្លែងដែល​ពួក​គេ​បាន​ប្រកាស​ស្នេហ៍​ដំបូង​ ដើម្បី​រៀប​ការ​។ ពិធី​រៀប​ការ​នេះ ​ត្រូវ​បាន​រៀប​ចំ​នៅ Langkawi នៅ​សណ្ឋាគារ​ដដែល ​ដែល​ពួក​គេ​បាន​ទៅ​លេង​ជា​លើក​ដំបូង ទៀតផង។

Joe Chen និង ស្វាមី

គួររំឮកផងដែរថា កាល​ពី​ពីរ​ឆ្នាំ​មុន គូស្នេហ៍​មួយគូនេះ បាន​ចុះ​ហត្ថលេខា​រៀប​ការ។ អ្នកទាំងពីរបានស្រលាញ់គ្នា បន្ទាប់ពីចូលរួមក្នុងកម្មវិធីទូរទស្សន៍ណាត់ជួបមួយ ក្នុងឆ្នាំ ២០១៩។ ក្នុងកម្មវិធីនោះ Alan បានសារភាពជាមួយ Joe Chen ថា «តស់យើងនៅជាមួយគ្នា» ហើយថើបថ្ងាសរបស់នាងថ្នមៗ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Joe Chen 
Joe Chen 
Joe Chen 
Joe Chen 
Joe Chen 
Joe Chen 
Joe Chen 
Joe Chen និង ស្វាមី
Joe Chen និង ស្វាមី
Joe Chen និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]