កម្សាន្ត៖ ក្រោយបាត់មុខពីរង្វង់សិល្បៈមួយរយៈធំ G.NA ដែលជាតារាស្រីទោល ដែលល្បីល្បាញកាលពីជំនាន់ឆ្នាំ២០១០ នោះបានវិលត្រឡប់មកធ្វើឲ្យអ្នកគាំទ្រតក់ស្លុតជាខ្លាំង ជាមួយនឹងរូបភាពថ្មីរបស់នាង។
តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបភាពខ្លួនឯងត្រូវ Blur មើលអ្វីមិនច្បាស់ ហើយបានសរសេរថា "ខ្ញុំសុំលាហើយពិភពលោក" ដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាង។ បន្ទាប់ពីមានអ្នកគាំទ្របានចូលទៅបញ្ចេញមតិបង្ហាញការព្រួយបារម្ភនោះ G.NA បានលុបការបង្ហោះនោះចេញតែម្ដង។
គួរបញ្ជាក់ផងដែរថា G.NA បានបាត់មុខពីរង្វង់សិល្បៈកូរ៉េតាំងពីឆ្នាំ២០១៦ ដោយសារតែរឿងអាស្រូវលក់សេវាកម្មផ្លូវភេទរបស់នាង ប៉ុន្តែនាងបានបកស្រាយថានាងបានព្រមព្រៀងចួបលោក A ដែលជាម្ចាស់បំណុលរបស់នាងដោយសារតែគេបានឲ្យនាងខ្ចីប្រាក់ដោយមិនគិតថាមានរឿងបែបនេះកើតឡើងនោះឡើយ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]