កូរ៉េខាងត្បូង៖ តារាសម្ដែងស្រី Kim Soo Hyun (Claudia Kim) បានប្រកាសប្រាប់អ្នកគាំទ្ររបស់នាងថា នាងនឹងលែងលះគ្នាជាមួយស្វាមី ជាអ្នកជំនួញឈ្មោះ Cha Min Geun បន្ទាប់ពីចំណាយពេល៥ឆ្នាំជាមួយគ្នា។
យោងតាមការចុះផ្សាយពីសារព័ត៌មាន StarNews បានឲ្យដឹងថាការសម្រេចចិត្តនេះគឺកើតឡើងដោយមានការព្រមព្រៀងទាំងពីរភាគី ប៉ុន្តែគេពុំបានដឹងថាមូលហេតុអ្វីទើបចំណងអាពាហ៍ពិពាហ៍មួយនេះប្រេះស្រាំនោះឡើយ ខណៈដែលពួកគេមានចំណងដៃ កូនស្រីម្នាក់ជាមួយគ្នា។ អ្នកទាំងពីរព្រមព្រៀងនឹងចិញ្ចឹមកូនស្រីជាមួយគ្នា។
គួរបញ្ជាក់ផងដែរថា តារាស្រី Kim Soo Hyun បានប្រកាសថានាងនឹងរៀបការជាមួយអ្នកជំនួញ Min Geun កាលពីឆ្នាំ២០១៩ បន្ទាប់ពីទាក់ទងគ្នាជាសាធារណៈបានតែ៤ខែ ប៉ុន្តែចំណងស្នេហ៍នេះរឹងមាំមិនគ្រប់គ្រាន់រហូតស្ថិតស្ថេរគង់វង្សនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]