ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 𝟐𝟏 ខែកញ្ញា ឆ្នាំ 𝟐𝟎𝟐𝟒 កញ្ចក់វ៉ែនតា 𝐇𝐎𝐘𝐀 ដែលជាក្រុមហ៊ុននាំមុខគេរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញខាងបច្ចេកវិទ្យាកែវភ្នែក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជាកាលពី ថ្ងៃទី 𝟐𝟏 ខែកញ្ញា ឆ្នាំ 𝟐𝟎𝟐𝟒។ ព្រឹត្តិការណ៍នេះគឺជាការរីកចម្រើនគួរឲ្យកត់សម្គាល់ចំពោះម៉ាកយីហោ 𝐇𝐎𝐘𝐀 ដែលបានធ្វើជាដៃគូសហការជាមួយក្រុមហ៊ុន𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐋𝐭𝐝. ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងស្រុកដែលមានបទពិសោធន៍ជាង 𝟐𝟎 ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផ្នែកចក្ខុមាត្រសាស្រ្ត។
កញ្ចក់វ៉ែនតា 𝐇𝐎𝐘𝐀 ត្រូវបានទទួលស្គាល់ទូទាំងសាកលលោកនូវជំនាញដែលច្បាស់លាស់ក្នុងការដោះស្រាយនូវរាល់បញ្ហាភ្នែកដោយផ្តល់ជូននូវកញ្ចក់ដ៏ច្រើនសម្បូរបែប ដើម្បីបំពេញតម្រូវការទៅលើបញ្ហាភ្នែក។ ពីកញ្ចក់តែមួយ និងកញ្ចក់កែវពង្រីកបង្កើតបានជាកញ្ចក់ដែលពិសេសមួយដែលក្លាយជា ផលិតផលរបស់ 𝐇𝐎𝐘𝐀 ជាមួយនឹងដំណើរការផលិតដ៏ទំនើប រួមទាំងការរចនាកញ្ចក់យ៉ាងពិសេស។
ចាប់តាំងពីការចាប់ផ្តើមនៃការរចនាកញ្ចក់វ៉ែនតា ពួកយើងបានអនុវត្តតាមវិធីសាស្រ្ត "𝐨𝐧𝐞-𝐬𝐢𝐳𝐞-𝐟𝐢𝐭𝐬-𝐚𝐥𝐥" ។ ម៉ាកយីហោ 𝐇𝐎𝐘𝐀 តែងតែប្រកាន់ភ្ជាប់យ៉ាងជាប់លាប់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ។
នៅពេលដែលម៉ាកយីហោ 𝐇𝐎𝐘𝐀 បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝. បានដើរតួជាភ្នាក់ងារផ្តាច់មុខ ដែលជួយសម្រួលដល់ការណែនាំ និងការចែកចាយកញ្ចក់វ៉ែនតាកម្រិត 𝐏𝐫𝐞𝐦𝐢𝐮𝐦 របស់ 𝐇𝐎𝐘𝐀 នៅទូទាំងប្រទេស។ ភាពជាដៃគូនេះនឹងបង្ហាញជូននូវផលិតផលដ៏ល្បីល្បាញរបស់ម៉ាកយីហោ 𝐇𝐎𝐘𝐀 រួមមានកញ្ចក់កែវពង្រីក 𝐇𝐨𝐲𝐚𝐥𝐮𝐱 និងការរចនាកញ្ចក់តែមួយ។ លើសពីនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលដោយកញ្ចក់ជាច្រើនប្រភេទ ដូចជា 𝐇𝐎𝐘𝐀 𝐅𝐮𝐥𝐥 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐜𝐨𝐚𝐭𝐢𝐧𝐠 និង 𝐒𝐞𝐧𝐬𝐢𝐭𝐲 𝐩𝐡𝐨𝐭𝐨𝐜𝐡𝐫𝐨𝐦𝐢𝐜 𝐥𝐞𝐧𝐬 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐬𝐞𝐫𝐢𝐞𝐬 ។
លោក ម៉ុក ចេងឃាង ជាប្រធានផ្នែកកញ្ចក់ ក្រុមហ៊ុន វីសិនឃែរ ខូភើរេសិន អិលធីឌី បាននិយាយថា "យើងពិតជារំភើបក្នុងការនាំយកបច្ចេកវិទ្យាកញ្ចក់ដ៏ល្អឥតខ្ចោះរបស់ម៉ាកយីហោ 𝐇𝐎𝐘𝐀 មកកាន់ប្រទេសកម្ពុជា ជាមួយនឹងដំណោះស្រាយនូវបញ្ហាភ្នែកដែលមានគុណភាព ស្របតាមតម្រូវការជាក់លាក់របស់អតិថិជននៅក្នុងប្រទេសកម្ពុជា។
កិច្ចសហការរវាង 𝐇𝐎𝐘𝐀 និង 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐭𝐝. ត្រូវបានធ្វើឡើងដើម្បីកំណត់ នូវវិស័យផ្នែកអុបទិកនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញពីក្រៅប្រទេសរបស់ 𝐇𝐎𝐘𝐀 ជាមួយក្រុមហ៊ុន𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 ដែលមានចំណេះដឹង និង ជំនាញច្បាស់លាស់ផ្នែកឧស្សាហកម្ម។
អស់រយៈពេលជាង 𝟖𝟎 ឆ្នាំមកហើយ 𝐇𝐎𝐘𝐀 𝐕𝐢𝐬𝐢𝐨𝐧 𝐂𝐚𝐫𝐞 គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាអុបទិក។ ក្នុងនាមជាអ្នកផលិតកញ្ចក់វ៉ែនតាដែលមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ 𝐇𝐎𝐘𝐀 និងបន្តជំរុញការច្នៃប្រឌិតបច្ចេកវិទ្យាខាងផ្នែកអុបទិក ដើម្បីស្វែងរកដំណោះស្រាយថែទាំភ្នែកដ៏ល្អបំផុតសម្រាប់អ្នកជំនាញថែរក្សាភ្នែក។ ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់វ៉ែនតាជាង 𝟓𝟐 ប្រទេសជាមួយនឹងបុគ្គលិក 𝟏𝟖,𝟎𝟎𝟎 នាក់ និងមន្ទីរពិសោធន៍ចំនួន 𝟒𝟓 ជុំវិញពិភពលោក។
𝐇𝐎𝐘𝐀 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 𝟏𝟗𝟒𝟏 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ម៉ាកយីហោ 𝐇𝐎𝐘𝐀 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសកលលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប និងផលិតផលវេជ្ជសាស្រ្តឈានមុខគេ។ អាជីវកម្មរបស់ 𝐇𝐎𝐘𝐀 ស្រាវជ្រាវ និងបង្កើតផលិតផលប្រើប្រាស់ក្នុងវិស័យថែទាំសុខភាព និងបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងវិស័យថែទាំសុខភាព យើងផ្តល់ផលិតផលឧបករណ៍វេជ្ជសាស្ត្រដូចជា 𝐞𝐲𝐞𝐠𝐥𝐚𝐬𝐬𝐞𝐬, 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐞𝐧𝐝𝐨𝐬𝐜𝐨𝐩𝐞𝐬, 𝐜𝐨𝐧𝐭𝐚𝐜𝐭 𝐚𝐧𝐝 𝐢𝐧𝐭𝐫𝐚𝐨𝐜𝐮𝐥𝐚𝐫 𝐥𝐞𝐧𝐬𝐞𝐬, 𝐨𝐫𝐭𝐡𝐨𝐩𝐚𝐞𝐝𝐢𝐜 𝐢𝐦𝐩𝐥𝐚𝐧𝐭𝐬, 𝐬𝐮𝐫𝐠𝐢𝐜𝐚𝐥/𝐭𝐡𝐞𝐫𝐚𝐩𝐞𝐮𝐭𝐢𝐜 𝐝𝐞𝐯𝐢𝐜𝐞𝐬 𝐚𝐧𝐝 𝐦𝐞𝐝𝐢𝐜𝐚𝐥 𝐝𝐞𝐯𝐢𝐜𝐞 𝐫𝐞𝐩𝐫𝐨𝐜𝐞𝐬𝐬𝐢𝐧𝐠 𝐚𝐧𝐝 𝐝𝐢𝐬𝐢𝐧𝐟𝐞𝐜𝐭𝐢𝐨𝐧 𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 នៅក្នុងវិស័យព័ត៌មាន យើងផ្តល់ផលិតផលដូចជាកញ្ចក់អុបទិក របាំងរូបថត និងចន្លោះទទេដែលប្រើក្នុងដំណើរការផលិតសម្រាប់ឧបករណ៍ 𝐬𝐞𝐦𝐢𝐜𝐨𝐧𝐝𝐮𝐜𝐭𝐨𝐫 និង 𝐋𝐂𝐃/𝐎𝐋𝐄𝐃 ។
𝐇𝐎𝐘𝐀 មានការិយាល័យ និងសាខាជាង 𝟏𝟔𝟎 នៅទូទាំងពិភពលោក បច្ចុប្បន្ន មានបុគ្គលិកចម្រុះជាតិសាសន៍ចំនួន 𝟑𝟕,𝟎𝟎𝟎 នាក់។
ក្នុងនោះ 𝐇𝐎𝐘𝐀 ក៏មានធនធានមនុស្ស ក្នុងការធ្វើដំណោះស្រាយកម្មវិធីផ្សេងទៀត និងសមាសធាតុសំខាន់ៗសម្រាប់បណ្តុះ 𝐦𝐚𝐬𝐬 𝐦𝐞𝐦𝐨𝐫𝐲 និង 𝐜𝐥𝐨𝐮𝐝 𝐬𝐭𝐨𝐫𝐚𝐠𝐞 𝐢𝐧𝐝𝐮𝐬𝐭𝐫𝐢𝐞𝐬 ។
សម្រាប់ព័ត៌មានលំអិតអាចធ្វើការតាមដាននៅលើគេហទំព័រហ្វេសប៊ុករបស់ 𝐇𝐎𝐘𝐀 ឬនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន 𝐕𝐢𝐬𝐢𝐨𝐧𝐜𝐚𝐫𝐞 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐢𝐨𝐧 ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]