កំណាត់ផ្លូវនានាទាំងផ្លូវដី និងផ្លូវបេតុងមួយចំនួនស្ថិតនៅក្នុងភូមិសាស្ត្រនានាក្នុង ខេត្តកំពង់ចាម ត្រូវបានទទួលរងជនលិចដោយសារទឹកទន្លេមេគង្គ អស់ជាច្រើនថ្ងៃមកហើយ ដូចជាផ្លូវនៅចំណុចភូមិសាស្ត្រក្នុងឃុំកោះសូទិនត្រូវបានជនលិច និងត្រូវឆ្លងតាមរយៈ ទូកចម្លងទើបអាចធ្វើដំណើរទៅផ្ទះបាន ខណៈដែលទឹកទន្លេមេគង្គនៅតែបន្តហកើឡើង។ បើ យោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមខេត្តកំពង់ចាមនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៤នេះ បានបន្តឡើងថែមទៀតដល់កម្ពស់១៣.៩០ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើង០,១៤ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេមានកម្ពស់១២,៥៧ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

*** ដោយឡែកលោកប្រធានស្ថានភាពទឹកទន្លេមេគង្គឡើងដល់ជិត១៤ម៉ែត្រនេះធ្វើឲ្យ ព្រែកចំនួន៣៦ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក

២-ស្រុកកំពង់សៀម៩/១១ព្រែក

៣-ស្រុកកងមាស:១០/១៣ព្រែក

៤-ស្រុកកោះសូទិន:៥/៥ព្រែក

៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក

***ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅបង្គួរក្នុងបរិមាណជាមធ្យមពី១០%ទៅ២០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]