បារាំង៖ Jisoo ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តប្រជាប្រិយភាពរបស់នាងទោះបីជាចាកចេញពីផលិតកម្ម YG និងពុំទាន់បានចេញចម្រៀងថ្មីជាមួយក្រុមក៏ដោយ ដោយអ្នកគាំទ្រនៅតែបន្តតាមដានសកម្មភាពរបស់នាងទាំងនៅលើឆាក និងក្រោយឆាក។
ជាក់ស្ដែងកាលពីថ្ងៃទី២៤ ខែកញ្ញាកន្លងទៅនេះ Jisoo បានបង្ហាញខ្លួននៅក្នុងកម្មវិធីបង្ហាញម៉ូតរៀបចំឡើងដោយម៉ាក Dior ដែលនាងជាអ្នកតំណាងគឺ Dior's S/S 2025 Fashion Event នៅព្រឹត្តិការណ៍ Paris Fashion Week 2024 ។
ក្នុងនោះ នាងបានក្លាយជាចំណុចចាប់អារម្មណ៍ក្រោយបង្ហាញខ្លួនក្នុងឈុតអាវខ្មៅដៃវែង សំយេះស្មានិងសំពត់ខ្លីពណ៌ខ្មៅ ព័ទ្ធដោយខ្សែក្រវាត់ស្បែក និងស្លៀកសំពត់មានជាយរំយ៉ាៗមួយតង់ពីលើទៀត ហើយនិងស្បែកជើងប៊ូត ហើយអ្វីដែលគេកត់សម្គាល់នោះគឺនាងបានលើកសក់សេះចងខ្ពស់ឡើងបង្ហាញទម្រង់មុខដ៏ស្រស់ស្អាតដូចទេពធីតាជាមួយនឹងការផាត់មុខពណ៌ផ្កាឈូកស្រាលៗធ្វើឲ្យអ្នកគាំទ្រសរសើរថា មិនថាលេងស្ទាយ៍បែបណាគឺនាងនៅតែស្រស់ស្អាត៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]