បារាំង៖ Rosé ដែលជាតារាចម្រៀងសំឡេងក្រអួនប្រចាំក្រុមចម្រៀងនារី BLACKPINK តែងតែទាញយកការចាប់អារម្មណ៍ពីអ្នកគាំទ្រជាមួយនឹងទឹកដមសំឡេង ក៏ដូចជារាងរៅដ៏ខ្ពស់និងស្គមស្វ៊ែលស្អាតរបស់នាង។

Rosé   
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី២៥ខែកញ្ញាកន្លងទៅនេះ នាងបានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក្រោយបង្ហាញខ្លួនក្នុងកម្មវិធីបង្ហាញម៉ូតរបស់ម៉ាកយីហោ Saint Laurent គឺ Saint Laurent SS25 នៅឯ Paris Fashion Week ជាមួយនឹងរ៉ូបដ៏ស្អាតនិងទាក់ទាញ។

Rosé   

 Rosé បានស្លៀកឈុតគេងសាច់សាទីនរលោងៗ ប្រភេទស្បៃពណ៌សាច់ដៃតូច និងសម្រុងត្រឹមពាក់កណ្ដាលភ្លៅ ដោយមានប៉ាក់ស្បៃនៅជាយអាវ ព្រមទាំងត្រង់ដើមទ្រូង ដោយឃ្លុំពីលើអាវរោមសត្វពណ៌រាងត្នោតខ្ចី ហើយបូកថែមជាមួយនឹងស្ទាយ៍តុបតែងមុខបែបទឹកក្រូចៗ និងសក់រួញលើកចងឡើងផង ធ្វើឲ្យនាងមើលទៅដូចតុក្កតាបាប៊ី គឺមើលទៅឥតខ្ចោះ មិនមានកន្លែងរិះគន់ឡើយ៕

Rosé   
Rosé   
រូបភាព​​​ថ្មីរបស់ Rosé   
រូបភាព​​​ថ្មីរបស់ Rosé   
រូបភាព​​​ថ្មីរបស់ Rosé   
រូបភាព​​​ថ្មីរបស់ Rosé   

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]