យោងតាមនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បានអោយដឹងនៅថ្ងៃទី២៥ ខែកញ្ញានេះថា ការវាស់កម្ពស់ទឹកនៅទន្លេមេគង្គខេត្តក្រចេះឃើញមានការកើនឡើងចំនួន ០,២៤ម៉ែត្រ។
កំណើនកម្ពស់នេះបានធ្វើអោយកម្ពស់ទឹកឡើងដល់ ២១, ៦៤ម៉ែត្រ ខណៈកម្រឹតកម្ពស់ទឹកដែលត្រូវប្រកាសអោយបង្កើនការប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ សូមបងប្អូននៅតាមដងទន្លេមេគង្គខេត្តក្រចេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈជន្លៀសរកទីទួលសុវត្តិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកនៅស្ថាននីយជលសាស្ត្រ ផ្សេងៗទៀតក៏មានការឡើងកម្ពស់ទឹកដែរ។ ដូចជា នៅស្ថាននីយជលសាស្ត្រ ទន្លេមេគង្គខេត្តកំពង់ចាម បានឡើងកម្ពស់ចំនួន ០,២០ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ១៤,១០ម៉ែត្រ ខណៈនៅស្ថាននីយជលសាស្ត្រ ទន្លេបាសាក់ចតុមុខ បានឡើងកម្ពស់ចំនួន ០,១១ម៉ែត្រ ធ្វើអោយកម្ពស់ទឹកឡើងដល់ ៨,៩៥ម៉ែត្រ៕
ប្រភព៖ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]