អ៊ីតាលី៖ លោកស្រី Madonna គឺជាតារាចម្រៀងរៀមច្បងដ៏ល្បីឈ្មោះរបស់អាមេរិក ដែលនៅតែបន្តរក្សាកេរ្តិ៍ឈ្មោះនៅលើឆាកតន្ត្រី បើទោះបីជាលោកស្រីទើបតែឈានចូលវ័យ៦៦ឆ្នាំ កាលពីពេលថ្មីៗនេះក៏ដោយ ហើយរាល់សកម្មភាពរបស់លោកស្រីតែងតែត្រូវគេចាប់អារម្មណ៍ ព្រោះលោកស្រីចូលចិត្តបង្ហាញពីជីវិតហ៊ឺហារក្រៅឆាក ក៏ដូចជាការលេងម៉ូតសម្លៀកបំពាក់ផងដែរ។
ជាក់ស្ដែង លោកស្រី Madonna ត្រូវបានគេលើកយកមកជជែកម្ដងទៀត ក្រោយបង្ហាញខ្លួននៅក្នុងកម្មវិធីដើរម៉ូតរៀបចំឡើងដោយយីហោ Dolce & Gabbana ឈ្មោះថា Dolce & Gabbana Spring/Summer 2025 Fashion ដែលរៀបចំឡើងនៅ Milan Fashion Week នាទីក្រុងមីឡាន ប្រទេសអ៊ីតាលី។
ដូចលើកមុនអ៊ីចឹងៗ លោកស្រីបានលេងខ្លួនមួយចាស់ដៃ បែបមិនខ្វល់ពីអាយុនោះឡើយ ជាមួយនឹងរ៉ូបខ្លីដៃតូចពណ៌ខ្មៅឆែកភ្លៅខាងស្ដាំយ៉ាងទាក់ទាញ សម្រុងវែងអូសដី ជាមួយនឹងស្រោមដៃស្ដើងពណ៌ខ្មៅវែងយ៉ាងសមសួន ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោកស្រីបានពាក់ស្បៃឃ្លុំពណ៌ខ្មៅមានប៉ាក់ឌិនយ៉ាងស្អាត គាបពីលើមកុដ មើលទៅមានអំណាចខ្លាំងមែនទែន បូកផ្សំជាមួយនឹងការតុបតែងមុខយ៉ាងស្រស់ស្អាត ទៀត មើលទៅលោកស្រីដូចមិនមែនអាយុ៦៦ឆ្នាំនោះឡើយ ព្រោះទាំងសាច់និងទម្រង់មុខគឺស្រស់ស្អាតខ្លាំង៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]