កូរ៉េខាងត្បូង៖ Han So Hee ដែលជាតារាសម្ដែងស្រីសាច់សដូចបណ្ដូលចេក ត្រូវបានគេចាប់អារម្មណ៍កាន់តែខ្លាំងណាស់ បើទោះបីជាកាលពីដើមឆ្នាំ នាងមានរឿងអាស្រូវជាមួយនឹងអតីតមិត្តប្រុស ដោយសង្ស័យថាជាជនទី៣ក៏ដោយ។
បន្ទាប់ពីបែកពីមិត្តប្រុស អាជីពសិល្បៈរបស់នាងកាន់តែលូតលាស់ទៅមុខ។ ឥឡូវនេះ So Hee ហាក់តែងខ្លួនសុភាពនិងទន់ភ្លន់ជាងមុន ដោយថ្មីៗនេះនាងបានចូលរួមកម្មវិធីមួយ ដោយបានស្លៀកពាក់យ៉ាងសាមញ្ញគឺរ៉ូបពណ៌ទឹកប៊ិចចាស់ មានកអាវបិទឡេវយ៉ាងស្រស់ស្អាត បូកផ្សំជាមួយនឹងការតុបតែងមុខយ៉ាងស្រគត់ស្រគុំនិងស្នាមញញិមដ៏ស្រទន់ គឺនាងមើលទៅដូចជាមនុស្សស្រីដ៏រៀបរយម្នាក់។
បន្ទាប់ពីឃើញការតែងខ្លួនរបស់ So Hee ហើយ អ្នកគាំទ្របាននាំគ្នាបញ្ចេញមតិថា ឥឡូវនេះ So Hee រាងបញ្ចេញភាពទន់ភ្លន់ច្រើននិងមើលទៅចាស់ទុំរាបសារណាស់ ដែលប្រហែលរឿងអាស្រូវមួយនោះធ្វើឲ្យនាងរាងចាល ហើយផ្លាស់ប្ដូរចរិតឆេវឆាវរបស់ខ្លួនឯងចេញ៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]