បារាំង៖ Cha Eun Woo គឺជាតារាសម្ដែងប្រុសនិងតារាចម្រៀងមកពីក្រុង ASTRO ដ៏មានទេពកោសល្យ ដែលលោកមិនត្រឹមតែពូកែទាំងច្រៀងទាំងសម្ដែងទេ តែសម្រស់វិញ គឺចាត់ទុកថាសង្ហាខ្លាំង រហូតទាក់ទាញការចាប់អារម្មណ៍ពីប្រិយមិត្តមិនដែលដាច់សោះឡើយ។
ថ្មីៗនេះ កាលពីថ្ងៃទី២៥ខែកញ្ញាកន្លងទៅ Eun Woo បានបង្ហោះរូបភាពស្ដីពីការចូលរួមកម្មវិធីដើរម៉ូតមួយនៅ Paris Fashion Week នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយ Eun Woo បានស្លៀកឈុតអាវធំពណ៌ត្នោតជាមួយនឹងក្រវាត់កពណ៌ដូចគ្នា មើលទៅសង្ហាបែបបុរសអភិជន។
បន្ថែមពីលើនេះ រូបគេក៏បានតុបតែងសក់វែកចំហៀង ទម្លាក់សក់បន្តិចមកខាងមុខ ហើយឈរលេងទឹកមុខយ៉ាងមាំ មើលទៅកាន់តែសង្ហាបែបកាចៗ ដែលធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា Eun Woo ដើរតួជាមនុស្សមានចរិតកាចហ្មត់ចត់ក៏បាន និងគួរឲ្យស្រលាញ់ក៏បាន៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]