កូរ៉េខាងត្បូង៖ ដំណឹងនៃការប្រកាសលែងលះរបស់តារាសម្ដដងស្រី Kim Soo Hyun ឬមានឈ្មោះអង់គ្លេសថា Claudia Kim នោះ បានធ្វើឲ្យវិស័យកម្សាន្តកូរ៉េ កក្រើក ដោយនាងបានបញ្ជាក់ថាការលែងលះនេះគឺកើតចេញពីការព្រមព្រៀងទាំងសងខាង។
ទោះបីចំណងអាពាហ៍ពិពាហ៍៥ឆ្នាំឈានមកដល់ទីបញ្ចប់ក្ដីក៏ Soo Hyun នៅតែរក្សាស្នាមញញិមនិងភាពវិជ្ជមានដែរ ដោយកាលពីថ្មីៗនេះ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ ជាមួយនឹងរ៉ូបពណ៌ផ្កាឈូកដិត សម្រុងត្រឹមពាក់កណ្ដាលភ្លៅ និងស្បែកជើងកែងពណ៌ខ្មៅ។
សក់របស់នាងដែលជាទូទៅចូលចិត្តទម្លាក់ត្រង់នោះគឺគ្រាន់តែគាបឲ្យត្រង់ ទម្លាក់មកយ៉ាងស្រស់ស្អាត បូកផ្សំជាមួយនឹងស្នាមញញិមទន់ភ្លន់និងស្រស់ស្រាយទៀតនោះ វាបង្ហាញឲ្យដឹងថានាងពិតជាមានក្ដីសុខផ្នែកផ្លូវចិត្ត។
គួរបញ្ជាក់ផងដែរថា តារាស្រី Kim Soo Hyun បានប្រកាសថានាងនឹងរៀបការជាមួយអ្នកជំនួញ Min Geun កាលពីឆ្នាំ២០១៩ បន្ទាប់ពីទាក់ទងគ្នាជាសាធារណៈបានតែ៤ខែ ប៉ុន្តែចំណងស្នេហ៍នេះរឹងមាំមិនគ្រប់គ្រាន់រហូតស្ថិតស្ថេរគង់វង្សនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]