បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ ចាមបានបញ្ជាក់ ថាចំពោះស្ថានភាព ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២៤នេះបានបន្តឡើងថែមទៀតដល់កម្ពស់១៤.៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង ០,២០ម៉ែត្រ ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេ មានកម្ពស់ ១២,៦៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
***ដោយឡែកស្ថានភាពទឹកទន្លេមេគង្គឡើងដល់កម្ពស់ជិតចំណុចប្រកាសប្រុងប្រយ័ត្ននេះធ្វើឲ្យព្រែក ចំនួន៣៧ក្នុងចំណោម៤១ព្រែកទទួលបាននូវរបបទឹកទន្លេមេគង្គក្នុងនោះរួមមាន
១-ស្រុកស្ទឹងត្រង់:៥/៥ព្រែក
២-ស្រុកកំពង់សៀម៩/១១ព្រែក
៣-ស្រុកកងមាស:១១/១៣ព្រែក
៤-ស្រុកកោះសូទិន:៥/៥ព្រែក
៥-ស្រុកស្រីសន្ធរ:៧/៧ព្រែក
***ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិច ក្នុងបរិមាណជាមធ្យមពី២០%ទៅ៣០% និងមាន ខ្យល់ខ្លាំងមកទិសទក្សិណល្បឿនពី ១ទៅ៤ម៉ែត្រក្នុង១វិនាទី។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]