កូរ៉េខាងត្បូង៖ ប្រិយមិត្តអ្នកចូលចិត្តតាមដានវិស័យ KPOP ក៏ដូចជា K-Drama ប្រាកដជាស្គាល់កញ្ញា Yoona ដែកជាសមាជិកក្រុមចម្រៀងនារី Girls' Generation ឬយើងហៅឡើងជាប់មាត់ថា ចាង ស៊ីប៊ីយុ ដែលនាងធ្លាប់សម្ដែងក្នុងរឿង "អូនជាបេះដូងបង" ។

Yoona
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនថាអាជីពជាតារាចម្រៀងឬតារាសម្ដែងទេ Yoona នៅតែបន្តទទួលបានការគាំទ្រជាខ្លាំង ហើយថ្មីៗនេះ អ្នកគាំទ្របានចាប់អារម្មណ៍ពីស្ទាយ៍នៃការតុបតែងខ្លួនរបស់នាងនៅព្រលានយន្តហោះអន្តរជាតិ Incheon ដោយនាថ្ងៃទី២៧ខែកញ្ញានេះ នាងបានហោះហើរទៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធីដើរម៉ូតរៀបចំដោយម៉ាក VALENTINO សម្រាប់ SS25 ។

Yoona

ក្នុងនោះ Yoona បានស្លៀកពាក់ឈុតគ្រ័រហ្សេពណ៌ខ្មៅសាមញ្ញៗ ដោយពាក់អាវកាក់ពណ៌ខ្មៅបញ្ចេញក្បាលពោះយ៉ាងស្រឡូនស្អាតគូជាមួយនឹងខោសាច់ក្រណាត់ខ្មៅ និងស្បែកជើងខ្មៅ មើលទៅឡូយឆាយផង និងសុភាពផង សមនឹងបុគ្គលិកលក្ខណៈរបស់នាង ហើយដែលសំខាន់គឺ នាងពុំបានផាត់មុខនោះឡើយ តែសម្រស់នៅតែស្រស់ស្អាតចែងចាំងដដែល៕

រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona
រូបភាព​​ថ្មីរបស់Yoona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]