អាមេរិក៖ចំណងស្នេហ៍រវាងតារាចម្រៀងរ៉េបស្រីល្បីឈ្មោះ Cardi B ជាមួយនឹងលោក Offset ហាក់ឈានមកដល់ទីបញ្ចប់ហើយ បន្ទាប់ពីនាងបានប្រកាសដាក់ពាក្យបណ្ដឹងលែងលះ ទាំងដែលទើបតែសម្រាលបានកូនទី៣ជាមួយស្វាមី។
ខណៈពេលតុលាការមិនទាន់ចេញសាលក្រមនោះ ងាកមកមើលជីវិតអ្នកទាំងពីរវិញគឺហាក់មានភាពរកាំរកូសហើយថ្មីៗនេះ Offset បានចេញមកបកអាក្រាត Cardi B ថានាងបានលួចមានទំនាក់ទំនងផ្លូវកាយជាមួយនឹងបុរសម្នាក់ ទាំងដែលកំពុងមានផ្ទៃពោះកូនរបស់គេ។
Offset បានចូលទៅបញ្ចេញមតិនៅក្នុង Live របស់ Cardi B ដោយបាននិយាយច្បាស់ៗថា៖ " អ្នកបាននៅជាមួយគេទាំងដែលមានផ្ទៃពោះ សូមប្រាប់ការពិតទៅ!" ហើយបន្ទាប់ពីនោះ Cardi B ក៏បានចេញមកឆ្លើយតបថា "មែន ខ្ញុំបានធ្វើវាមែន!"
ប៉ុន្តែគេមិនដឹងថា Cardi B លួចមានទំនាក់ទំនងផ្លូវកាយជាមួយបុរសមិនស្គាល់មុខនោះនៅអំឡុងពេលណានោះទេ ខណៈដែល Cardi B បានដាក់ពាក្យលែងលះ Offset តាំងពីខែកក្កដា៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]