ភ្នំពេញ ៖ នៅថ្ងៃទី​ ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះ ក្រុមហ៊ុន KNN Cambodia បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដោយក្រសួងពាណិជ្ជកម្ម។

រូបភាពក្នុងកម្មវិធី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរាបជូនសាធារណៈជនទាំងអស់ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា។ 

រូបភាពក្នុងកម្មវិធី

យោងតាមលិខិតទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ដែលចេញពីក្រសួងពាណិជ្ជកម្មសាធារណៈរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី ២២ សីហា ឆ្នាំ ២០២៤ និងលិខិតចេញពីក្រសួងពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី ១៩​ កញ្ញា​ ឆ្នាំ ២០២៤​​ តាមរយៈលិខិតកត់ត្រា ទទួល​ស្គាល់សិទ្ធិនាំចូល និង​ចែកចាយ​ផ្តាច់មុខលេខ ៣១៤៩ គឺបានទទួលស្គាល់ថា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិនាំចូល ចែកចាយ នូវរថយន្ត គ្រឿងបន្លាស់ និងសេវាកម្ម ម៉ាក JETOUR គ្រប់ម៉ូដែលទូទាំងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលមានសិទ្ធិ ក្នុងការប្រើប្រាស់ ឬចាត់ចែងផ្តល់សិទ្ធិប្រើប្រាស់ ផ្សព្វផ្សាយ និងការលើកស្លាកសញ្ញា JETOUR នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ 

រូបភាព
រូបភាព

លោក GARY ZHANG, Country Manager of JETOUR International បានលើកឡើងថា

លោក GARY ZHANG, Country Manager of JETOUR International
រូបភាពក្នុង​កម្មវិធី

លោក អុឹង ម៉ុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA ក៏បានបន្ថែមផងដែរថា 

លោក អុឹង ម៉ុយហ្គេច នាយកប្រតិបត្តិប្រតិបត្តិការនៃក្រុមហ៊ុន KNN CAMBODIA
រូបភាពក្នុងកម្មវិធី

ការប្រកាសជាសារធារណៈនេះ គឺក្នុងគោលបំណងអោយសារធារណៈជន ទទួលជាព័ត៌មានថា រាល់ការជាវរថយន្ត JETOUR ចេញពី Jetour Cambodia អតិថិជននឹងទទួលបាននូវទំនុកចិត្ត​ពីប្រភពនៃរថយន្ត គឺព្រោះថាក្រុមហ៊ុន KNN Cambodia មានការសិក្សាស៊ីជម្រៅ និងជ្រើសយក Spec រថយន្តដែលតម្រូវនឹងស្ថានភាពផ្លូវ និងអាកាសធាតុប្រទេសកម្ពុជា ព្រមទាំងផ្តល់នូវការធានាស្តង់ដារខ្ពស់ពីរោងចក្រ JETOUR ដល់ទៅ ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូ។ ជាពិសេសអតិថិជន នឹងទទួលបាននូវការធានាសេវាកម្មក្រោយការលក់យ៉ាងត្រឹមត្រូវបំផុតពី Jetour Cambodia​ ជាមួយនឹងប្រព័ន្ធឆែកលេខ VIN រថយន្ត និងប្រព័ន្ធស្កេនជួសជុលដោយបច្ចេកវិទ្យាខ្ពស់បំផុត (High Tech) ការប្រើប្រាស់គ្រឿងបន្លាស់សុទ្ធ ក្រុមជាងបច្ចេកទេសជំនាញដែលបណ្តុះបណ្តាល និងទទួលស្គាល់ដោយ JETOUR ទាំងនេះគឺដើម្បីធានាអោយបាននូវគុណភាពនៃការប្រើប្រាស់ ការធានា និងទំនុកចិត្តនៃការបើកបររបស់អ្នកប្រើប្រាស់។ 

រូបភាពក្នុងកម្មវិធី
រូបភាព

ប្រសិនបើអតិថិជនជាវរថយន្ត JETOUR ដែលនាំចូល និងចែកចាយខុសច្បាប់ នោះអតិថិជន អាចនឹងទិញបាននូវរថយន្តដែលជា Spec ប្រើក្នុងតំបន់ប្រទេសចិន និងពុំទទួលបានការធានាពីរោងចក្រ JETOUR នោះទេ ហើយអតិថិជនក៏មិនទទួលបានសេវាថែទាំ ការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ កែច្នៃ ផងដែរ ដូចនេះអតិថិជននឹងបាត់បង់អត្ថប្រយោជន៍ ក៏ដូចជារថយន្តអាចនឹងមានបញ្ហាលើការប្រើប្រាស់ មុខងារសុវត្ថិភាព ឬប្រព័ន្ធបំពាក់ផ្សេងៗ។

រូបភាព

សូមបញ្ជាក់ផងដែលថា KNN CAMBODIA នឹងនាំចូលនូវរថយន្ត JETOUR ជាច្រើនម៉ូដែលទៀត មានដូចជា ៖ DASHING, T2, X50, X70, X70 Pluses, X90, X95 បន្ថែមទៀតក្នុងពេលឆាប់ៗនេះ។

រូបភាពក្នុងកម្មវិធី

ក្នុងនោះផងដែរដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការ​ទិញ​រថយន្ត​ម៉ូ​ឌែ​លគ្រប់ JETOUR អតិថិជន​អាច​ជ្រើសរើស​សេវាកម្ម​បង់​រំលស់​របស់​ក្រុមហ៊ុន ឬ​ធនាគារ​ដៃគូ ដោយ​ទទួល​បាន​នូវ​លក្ខខណ្ឌ​បង់​រំលស់​ងាយៗ និង​ឆាប់រហ័ស​នៅទីតាំងផ្ទាល់តែម្តង ជាពិសេស គឺការប្រូម៉ូសិនបញ្ជុះតម្លៃ ២០០០ដុល្លារបន្ថែមទៀត ក្នុងរដូវការភ្ជុំបិណ្ឌនេះ។

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ 

  • លេខទំនាក់ទំនង ៖ 017 713 713

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]