កម្សាន្ត៖ ដូចដែលបានដឹងហើយថា ពេលនេះ តារាចម្រៀង លោក Justin និង ភរិយា Hailey កាន់តែមានក្ដីសុខ និងទទួលបានក្តីស្រលាញ់ នៅក្នុងជីវិតគ្រួសារដ៏កក់ក្ដៅ​ ជាពិសេស ក្រោយពីពួកគេទទួលបានសមាជិកថ្មី ដែលជាកូនប្រុសទើបនឹងកើត។

Selena Gomez
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ចំពោះ តារាចម្រៀងស្រី Selena Gomez ដែលជាអតីតគូស្នេហ៍របស់ Justin Bieber ក៏ត្រូវបានទស្សនិកជនចង់ដឹងពីរឿងរ៉ាវរបស់នាងខ្លះៗ ខណៈពេលដែលអតីតមិត្តប្រុស កំពុងតែចំណាប់អារម្មណ៍ពីសាធារណៈជន។ តែយ៉ាងណាមិញ Selena បានរក្សាភាពស្ងៀមស្ងាត់ទាំងស្រុង ហើយមិនមានព័ត៌មានថ្មីៗនៅលើបណ្តាញសង្គមទេ ដែលការបង្ហោះថ្មីបំផុតនៅលើគណនី Instagram របស់នាង គឺជាផ្ទាំងរូបភាពផ្សព្វផ្សាយភាពយន្តដែលនឹងមកដល់។

Selena Gomez

តែទោះជាយ៉ាងណា ថ្មីៗនេះ តារាចម្រៀងស្រី Selena Gomez ក៏បន្តទទួលបានភាពជោគជ័យជាច្រើន។ ក្នុងនោះដែរ នាងបានចូលរួមជាផ្លូវការក្នុងជួរមហាសេដ្ឋីអាមេរិក ដោយក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១,៣ ពាន់លានដុល្លារ។ 

លើសពីនេះ Selena Gomez ក៏ត្រូវបានគេនិយាយថា កំពុងរៀបចំរៀបការជាមួយមិត្តប្រុសរបស់នាង ដែលជាផលិតករតន្ត្រី Benny Blanco ខណៈមានអ្នក​គាំទ្រ​បាន​រក​ឃើញ​ថា តារា​ចម្រៀង​ស្រី​រូប​នេះ ​បានតាមដាន​គណនី​មួយ ​ដែល​មាន​ជំនាញ​ក្នុង​ការ​រៀប​ចំ​ពិធី​មង្គលការ​ដ៏​ប្រណីត​នៅ​អាមេរិក ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]