អីក៏ល្អម៉្លេះ! កៀកថ្ងៃភ្ជុំធំផង ក្រុមហ៊ុន គោជល់ យល់ចិត្តអតិថិជនរបស់ខ្លួន បានរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយ អបអរជាមួយនឹងកម្មវិធីប្រគល់រង្វាន់ម៉ូតូ និងលុយសុទ្ធ 10លានរៀល សរុបមានរហូតដល់ទៅ 6 រង្វាន់រួមមានអ្នកឈ្នះរង្វាន់ម៉ូតូ 3 នាក់ និងអ្នកឈ្នះលុយសុទ្ធ 10 លានរៀលចំនួន 3 នាក់ទៀត ព្រមទាំងរកឃើញអ្នកឈ្នះ បន្តោងខ្សែកមាស ចំនួន 1រង្វាន់ នៅផ្សារលើ រួចប្រគល់រង្វាន់ដល់គាត់ភ្លាមៗតែម្តង។
ក្រៅពីនេះជាមួយការចាប់រង្វាន់ស្វែងរកអ្នកឈ្នះរង្វាន់បន្តោងខ្សែកមាសចំនួន 100រង្វាន់ លើកទីពីរ ពីកម្មវិធីគោជល់ ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ ដែលរៀបចំឡើងនៅមុខផ្សារលើ ក្នុងខេត្តព្រះសីហនុ និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ រួមជាមួយពិធីករដ៏ក្រមិចក្រមើម លោកដាវុធ បានធ្វើឱ្យបរិយាកាសសប្បាយរីករាយ និងអ៊ូរអរតាំងពីដើមដល់បិទកម្មវិធី កាលពីថ្ងៃទី28 ខែកញ្ញា ឆ្នាំ2024 ដែលត្រូវនឹងបិណ្ឌ 11 ។
តាមការចងចាំ មិនដល់មួយខែផង ព្រឹត្តិការណ៍ចែករង្វាន់គោជល់ដ៏ធំនេះ បានលេចរូបរាងឡើងជាថ្មី ដើម្បីផ្តល់នូវស្នាមញញឹមសប្បាយរីករាយដល់អ្នកឈ្នះរង្វាន់គោជល់ទាំងអស់គ្នា ទទួលបានលាភសំណាងជាលុយសុទ្ធ ម៉ូតូ ឬបន្តោងខ្សែកមាស ដែលអ្នកទាំងអស់គ្នា អាចយកលាភសំណាងពីគោជល់ ចែករំលែកជាមួយក្រុមគ្រួសារយ៉ាងរីករាយនារដូវកាលបុណ្យទាន ក្នុងអំឡុងពេលឈប់សម្រាកទៅលេងស្រុកកំណើត ឬទៅធ្វើបុណ្យជាមួយក្រុមគ្រួសារនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
ដោយក្តីរីករាយបំផុត លោក ហ៊យ ហឿន ដែលជាប្រធានផ្នែកលក់បានបង្ហាញទឹកមុខយ៉ាងរីករាយ អបអរជាមួយអ្នកឈ្នះរង្វាន់គ្រប់ៗគ្នា ដោយលោកជឿថា ការផ្តល់នូវលាភសំណាងក្នុងរដូវកាលបុណ្យទានបែបនេះ នឹងនាំមកនូវរឿងល្អៗ និងភាពសប្បាយរីករាយដល់ក្រុមគ្រួសាររបស់អតិថិជនគោជល់ និងលោកសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់គ្នា ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ និងចាត់ទុកគោជល់ជាថាមពលជំរុញដ៏ខ្លាំងក្លា ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃរបស់អ្នកគ្រប់ៗគ្នា។ សម្រាប់អតិថិជនដែលមិនទាន់មានសំណាង កុំទាន់អស់សង្ឃឹម ព្រោះគោជល់ចែករង្វាន់ជាបន្តបន្ទាប់ និងតែងតែផ្តល់ភាពរំភើបរីករាយដល់អតិថិជនទូទាំងប្រទេស ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
អតិថិជនដែលមានសំណាងម្នាក់ដែលបានឈ្នះរង្វាន់ធំម៉ូតូហុងដាឌ្រីមពីកម្មវិធី ផ្គុំ3 របស់គោជល់ ប្អូនប្រុស ថៃ ស៊ាំងអ៊ីម អាយុ 30ឆ្នាំ អ្នកបើកបរម៉ូតូកង់បី នៅក្នុងខេត្តព្រះសីហនុ បានឱ្យដឹងទៀតថាគោជល់គឺជាភេសជ្ជៈប៉ូវកម្លាំងប្រចាំរបស់លោកនៅពេលដែលលោកត្រូវការថាមពលជុំរុញបន្ថែម។ យប់មួយក្រោយពីបានដឹកអតិថិជនទោដល់ទីតាំង ប្អូនប្រុសបានពិសារគោជល់ដូចរាល់ដង ប៉ុន្តែលើកនេះគ្រាន់តែគាស់ភ្លាម លោកបានអ៊ុតក្រវិលកំប៉ុងស្រាប់តែឃើញផ្នែកទី 3 នៃម៉ូតូ។ លោកបានទាក់ទងទៅក្រុមហ៊ុននិងបានបញ្ជាក់ថាពិតជាឈ្នះបានម៉ូតូពិតប្រាកដ ទើបលោកយកដំណឹងដ៏ល្អនេះ ប្រាប់ក្រុមគ្រួសាររបស់លោក ដោយក្តីរំភើបសប្បាយហ៊ោពេញផ្ទះ។
បងស្រីខុន សុគន្ធា អ្នកលក់ដូរចាប់ហួយនៅផ្ទះ ក្នុងខេត្តបាត់ដំបងនិងជាអតិថិជនដ៏មានសំណាងម្នាក់ទៀតដែលបានឈ្នះរង្វាន់លុយសុទ្ធ 10 លានរៀល។ បងស្រីបញ្ជាក់ថា នៅយប់ដែលត្រូវរង្វាន់នោះ បងស្រីរំភើបដល់គេងអត់លក់ រង់ចាំតែមេឃភ្លឺដើម្បីទៅសួរបញ្ជាក់ពីដេប៉ូលក់។ ជាមួយគ្នានេះ បងស្រីបានបន្តថា ខ្លួនគាត់ជាអតិថិជនគោជល់ពិតៗ ព្រោះបងស្រីញ៉ាំគោជល់យូរឆ្នាំដែរ ហើយក៏តែងតែរំពឹងថាថ្ងៃណាមួយបងនឹងឈ្នះរង្វាន់ពីគោជល់ តែឥឡូវបានដូចបំណងគឺរំភើបខ្លាំងតែម្តង។
ក្រៅពីនេះគោជល់បានបន្តជាមួយកម្មវិធីរបស់ខ្លួនគឺកម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ ដែលបានចាប់រង្វាន់ចំនួន 100 រង្វាន់ទៀតទៅដល់អតិថិជនដែលមានសំណាងឈ្នះជាមួយបន្តោងខ្សែកមាសដ៏ស្រស់ស្អាត 100 នាក់បន្ថែមទៀត ដែលធ្វើឪ្យកម្មវិធីនេះកាន់តែកក្រើក។ ក្នុងនោះក៏មានវត្តមានរបស់អ្នកឈ្នះរង្វាន់បន្តោងខ្សែកមាសដែលបានឈ្នះកាលពីថ្ងៃទី 8 ខែកញ្ញា កន្លងទៅនេះដែលកម្មវិធីបានប្រារព្ធឡើងនៅ ខេ ម៉ល វ៉េងស្រេង។
នារដូវកាលកាន់បិណ្ឌ រហូតដល់បុណ្យភ្ជុំបិណ្ឌ ជាឱកាសដ៏ល្អសម្រាប់អតិថិជនទាំងអស់គ្នា ទិញគោជល់ជូនសាច់ញាតិក្រុមគ្រួសារ ជួបជុំបងប្អូនពេលទៅលេងស្រុកកំណើត ដោយអ្នកអាចចែករំលែកសំណាងដល់ក្រុមគ្រួសាររបស់អ្នក ជាមួយក្រវិលកំប៉ុងគោជល់ដែលសម្បូរដោយឱកាសឈ្នះរង្វាន់យ៉ាងច្រើនដូចជាម៉ូតូ លុយសុទ្ធ ឬបន្តោងខ្សែកមាសជាដើម។ ចាំអីទៀត? ភាពរំភើបរីករាយដែលកើតឡើងពីការទទួលបានសំណាងឈ្នះមហារង្វាន់ដ៏អស្ចារ្យពីគោជល់ «កម្មវិធី ផ្គុំ3 + ចម្រុះក្រវិលកំប៉ុង 3 ឈ្នះរង្វាន់ទ្វេដង រង្វាន់សរុប 2,415,000,000៛ » នឹងបន្តស្វែងរកអ្នកឈ្នះរង្វាន់ជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ចុងឆ្នាំ 2024 ។
អំពីក្រុមហ៊ុន TCP Group
TCP Group គឺជាក្រុមហ៊ុនភេសជ្ជៈ និងអាហារឈានមុខគេក្នុងប្រទេសថៃ និងជាម្ចាស់ម៉ាកភេសជ្ជៈប៉ូវកម្លាំងដ៏ល្បីល្បាញបំផុតរបស់ពិភពលោក “គោជល់” ជាមួយគ្រួសារ Yoovidhya ដែលត្រូវបានគេស្គាល់ថាជា "ក្រុមហ៊ុននៃម៉ាកផលិតផលដ៏អស្ចារ្យ" ក្រុមហ៊ុនមានផលប័ត្រផលិតផលចម្រុះ និងសកម្មនៅក្នុងទីផ្សារចំនួន 15 នៅអាស៊ី ដែលមានបុគ្គលិកជាង 5,000 នាក់នៅទូទាំងពិភពលោក។ នៅក្នុងប្រទេសថៃ ក្រុមហ៊ុនក៏ទទួលបានភាពជោគជ័យពីការចែកចាយរបស់ខ្លួន OEM អាជីវកម្មម៉ាស៊ីនលក់ទំនិញ និងសេវាកម្មធ្វើឱ្យទីផ្សារសកម្ម។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]