កម្សាន្ត៖ ថ្វីត្បិតចាកចេញពីផលិតកម្ម YG មកបើកផលិតកម្ម ខ្លួនឯងមានឈ្មោះថា LLOUD មែនតែ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACK PINK នៅតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី ដោយសារសមត្ថភាពនិងទេពកោសល្យនៃការច្រៀងនិងរាំរបស់នាង។
ថ្មីៗនេះ នាថ្ងៃទី២៨ខែកញ្ញាកន្លងទៅ Lisa បានចូលរួមសម្ដែងនៅក្នុងកម្មវិធី Global Citizen Festival ដោយក្នុងនោះនាងបានច្រៀងជាច្រើនបទ រួមទាំងបទ "Moonlit Floor" ដែលជាបទថ្មី ត្រៀមចេញនាថ្ងៃទី៣ខែតុលាខាងមុខនេះ។ អ្នកគាំទ្រនៅមានការសរសើរចំពោះតារាស្រីរូបនេះ ប៉ុន្តែមានអ្នកខ្លះទៀតក៏បានចេញមុខមករិះគន់ ថា Lisa គ្រាន់តែរាំនៅលើឆាកប៉ុណ្ណោះគឺនាងពុំបានច្រៀង live នោះឡើយគឺគ្រាន់តែធ្វើជាបង្ហើបមាត់តាមបទចម្រៀងប៉ុណ្ណោះ។
នាងក៏ទទួលបានការិះគន់ស្រដៀងនេះដែរ ពេលសម្ដែងនៅលើឆាកកម្មវិធី Video Music Awards របស់ MTV ប៉ុន្តែយ៉ាងណាមិញនៅតែមានអ្នកគាំទ្រចេញមុខមកការពារនាងដោយនិយាយថា វាគ្មានអ្វីចម្លែកនោះឡើយព្រោះនាងត្រូវបញ្ចេញក្បាច់រាំយ៉ាងរស់រវើកដូច្នេះការច្រៀងផ្នែកខ្លះ មិនអាចទៅរួចទេ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]