បារាំង៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK នៅតែបន្តទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ បើទោះបីជានាងបានចាកចេញពីផលិតកម្ម YG និងមិនសូវមានសកម្មភាពជាមួយក្រុមក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ Jennie បានចេញមកធ្វើឲ្យអ្នកគាំទ្រចំហមាត់ក្រោយបង្ហាញខ្លួនជាមួយនឹងស្ទីលតុបតែងខ្លួនថ្មីសន្លាង គឺនាងបានពាក់សក់ពណ៌ទង់ដែង ចូលរួមក្នុងកម្មវិធីដើរម៉ូតរបស់ Chanel គឺ 2025 S/S Show នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១ខែតុលាកន្លងទៅនេះ។

ក្នុងនោះ Jennie បានស្លៀកឈុត Chanel ពណ៌ផ្ទៃមេឃជាមួយនឹងខោកប់ក្រលៀន បញ្ចេញរាងរៅដ៏ស្រឡូននិងជើងដ៏ស្អាតរបស់នាង ជាមួយនឹងការតុបតែងមុខបែបកាចៗ បញ្ចេញភ្នែកឆ្មាដ៏ទាក់ទាញរបស់នាង។ ភ្លាមៗបន្ទាប់ពីឃើញសម្រស់ Jennie អ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរថា តារាស្រីម្នាក់នេះមានភាពលេចធ្លោខ្លាំង ហើយមិនថានាងស្លៀកពាក់ឬលេងស្ទាយ៍អ្វីទេ គឺតែងតែមើលទៅចូលភ្នែកនិងស្រស់ស្អាតជានិច្ច៕  

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]