កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកកូនពៅក្នុងក្រុមចម្រៀងនារី BLACKPINK បានចាកចេញពីផលិតកម្ម YG មកបើកផលិតកម្មខ្លួនឯងមានឈ្មោះថា LLOUD ។
ថ្មីៗនេះ Lisa ក៏បានបន្តអង្រួនអារម្មណ៍ទស្សនិកជននៅលើឆាកតន្ត្រីជាមួយនឹងបទចម្រៀងថ្មីដូចជា "ROCKSTAR","New Woman" និង បទចម្រៀងទើបតែចេញក្ដៅៗចំណងជើងថា "Moonlit Floor" ដែលនៅតែទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីអ្នកគាំទ្រ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ Lisa បានទទួលការរិះគន់យ៉ាងចាស់ដៃ ពីអ្នកគាំទ្រក្រុម BLACKPINK មួយចំនួននិងអ្នកគាំទ្រវិស័យ KPOP ដទៃទៀតថានាងពុំបានចូលរួមគាំទ្រ ក៏ដូចជាអបអរសមិទ្ធផលរបស់សមាជិក BLACKPINK ដទៃទៀតនោះឡើយ។
ឧទាហរណ៍ដូចជាក់ស្ដែង Jennie បានបញ្ចេញបទចម្រៀងថ្មីចំណងជើងថា "Mantra" ហើយ Rose ក៏រៀបនឹងចេញអាល់ប៊ុមថ្មីចំណងជើងថា "Rosie" ហើយ សមាជិកទាំងបីនាក់រួមទាំង Jisoo បានបង្ហោះសារអបអរគ្នាទៅវិញទៅមក និងបានចូលទៅ Comment លើកទឹកចិត្តគ្នា ប៉ុន្តែ Lisa ពុំបានបង្ហោះសារគាំទ្រសមាជិករបស់នាងនោះឡើយ។ ប៉ុន្តែអ្នកគាំទ្របានចេញមកការពារនាងថា នាងនៅតែស្រលាញ់ចូលចិត្តសមាជិក BLACKPINK គ្រាន់តែកំពុងផ្ដោតលើការផ្សព្វផ្សាយជាតារាទោល ហើយខ្លះទៀតថា Lisa មិនចេះបង្ហាញពីអ្វីបែបនេះនៅលើបណ្ដាញសង្គមនោះឡើយ៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]