អាមេរិក៖ ជីវិតរបស់តារាចម្រៀងផបដ៏ល្បីឈ្មោះ Selena Gomez នាពេលថ្មីៗនេះពោរពេញដោយភាពរីករាយ ទោះមិនបានចេញចម្រៀងថ្មីក៏ដោយ ដោយជារឿយៗនាងតែងតែចេញមកបង្ហាញភាពផ្អែមល្ហែម ជាមួយមិត្តប្រុស Benny Blanco និងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តថ្មីផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី១ ខែតុលា កន្លងទៅ Selena បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម នាព្រឹត្តិការណ៍ New York Film Festival ចូលរួមការសម្ពោធខ្សែភាពយន្តថ្មីរបស់នាង "Emilia Perez" ដែលនាងបានចូលរួមសម្ដែង។
ក្នុងនោះ គេឃើញថា Selena បានចាយរាងយ៉ាងស្រស់ស្អាតក្នុងឈុតរ៉ូបពណ៌ខ្មៅ រឹបរាងបញ្ចេញត្រគាកនិងរាងរៅដ៏ស្រឡូនស្អាត ដែលឈុតនេះផ្នែកខាងលើគឺចងខ្សែព័ទ្ធទៅកខាងក្រោយរាងដូចជាបូ និងដៃរាងធ្លាក់។ Selena ក៏បានបន្ថែមការតុបតែងមុខបែបពណ៌ក្រម៉ៅៗ និងគូសភ្នែកឡើងកាចតែនៅតែមើលទៅស្រស់ស្អាតដោយបានបង្ហាញទម្រង់មុខដ៏ផូរផង់របស់នាង ព្រមជាមួយនឹងការលេងម៉ូតសក់បួងឡើងលើ។ ភ្លាមៗបន្ទាប់ពីឃើញរូបភាពទាំងនេះ អ្នកគាំទ្រលាន់មាត់ថា នាងមើលទៅដូចជាស្រកគីឡូជាងមុន៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]