សៀមរាប៖ កាលមួយរយៈមុន តារាស្រី សុភ័ក្រ កុសុម៉ា បានទម្លាយកម្រងវីដេអូ ក៏ដូចជាបើកបង្ហាញម្ចាស់បេះដូង បើកបង្ហាញចេញមកអង្រួនចិត្តហ្វេនៗ ទៅនឹងការបញ្ជាក់ទំនាក់ទនងស្នេហា​រវាងបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយដំណឹងល្អមួយនេះ បានធ្វើឲ្យមហាជន អបអរសារទរ ក៏ដូចជា បានជូនពរទៅកាន់តារាស្រីរូបនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ ស្រាប់តែ មានប្រភពហ្វេសប៊ុកមួយ បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ តារាស្រីរូបនេះ និងអនាគតស្វាមី ដែលនៅក្នុងឈុតនេះ ពួកគេពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបតាមបែបបុរាណ​ ល្ខោនបាសាក់ តែងជាយក្សប្រុសស្រី លើទឹកដីអង្គរ។

រូបភាព

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់ពួកគេ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា