កម្សាន្ត៖ តារា​ចម្រៀង​ លោក Justin Bieber និង​ភរិយា​ តារា​ម៉ូដែល Hailey Bieber បានចេញមក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ Brentwood, Los Angeles កាល​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ក្នុង​ឱកាស​នៃ​ខួបរៀប​ការ ៥ ឆ្នាំ។

Justin និង Hailey
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គូស្វាមីភរិយា​មួយ​គូ​នេះ ​បាន​តុបតែងខ្លួន ដោយស្លៀក​សម្លៀក​បំពាក់​បែបសាមញ្ញ ក្នុងការចេញកម្សាន្ត ​ដើម្បី​អបអរ​ថ្ងៃ​ពិសេស​របស់​ពួក​គេ។ ក្នុងនោះដែរ Hailey បានមកជាមួយនឹងឈុតអាវយឺត​ និង​ខោ​ខូវប៊យ ចំណែកឯ Justin ស្លៀកពាក់អាវស្បែករលុង និងខោពណ៌ខ្មៅ។ 

Justin និង Hailey

កាលពី ៥ ឆ្នាំមុន Justin និង Hailey បានរៀបចំពិធីមង្គលការយ៉ាងអធិកអធមនៅឯរមណីយដ្ឋានមួយក្នុង South Carolina ដោយមានវត្តមានសាច់ញាតិ និងមិត្តភក្តិជាច្រើន។ យ៉ាងណាមិញ ក្នុង​ខួប​គម្រប់​ខួបនេះ Justin Bieber មិន​បាន​ចែក​រំលែក​អ្វី​លើ​បណ្ដាញ​សង្គម​ឡើយ។ ជាមួយគ្នានេះដែរ Hailey បានបង្ហោះរូបថតអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ រួមទាំងរូបថតដែលថតជាមួយ Justin បន្ទាប់ពីរៀបការ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Justin 
Justin 
Justin 
Justin 
Hailey
Hailey
Hailey
Hailey
Justin និង Hailey
Justin និង Hailey
Justin និង Hailey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]