កម្សាន្ត៖ ធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែល តារាចម្រៀងស្រី Madonna និងគូស្នេហ៍វ័យក្មេង បានចាប់ដៃគ្នាចូលកីឡដ្ឋាន ដើម្បីគាំទ្រក្លឹបបាល់ទាត់ Chelsea។

Madonna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តារាចម្រៀងស្រីវ័យ ៦៦ ឆ្នាំរូបនេះ បានស្លៀកពាក់ លេងស្ទីលយុវវ័យ ដើម្បីមើលបាល់ទាត់ ជាមួយនឹងសំពត់ខ្លី និងអាវស្បែក ព្រមទាំងលេងម៉ូត ចង​សក់​ទាំង​សងខាង ហើយ​ពាក់​វ៉ែនតា។ ខណៈដែល មិត្តប្រុសអាយុ ២៨ ឆ្នាំរបស់ Madonna ដែលជាកីឡាករបាល់ទាត់ Akeem Morris ស្លៀកខោខូវប៊យ អាវយឺត និងអាវក្រៅពណ៌ខ្មៅ។

Madonna និងគូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ នៅលើ Instagram កាលពីថ្ងៃច័ន្ទ Madonna បានចែករំលែករូបថតជាច្រើនសន្លឹក ដែលកំពុងអង្គុយ ជាមួយមិត្តប្រុសរបស់នាង ហើយតារា​ចម្រៀង​រូបនេះ បាន​ឱន​ក្បាល​លើ​ស្មា​របស់ Akeem Morris ដោយ​ក្ដី​ស្រឡាញ់ ខណៈ​កំពុង​ថត​រូប Selfie៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Madonna និងគូស្នេហ៍
Madonna និងគូស្នេហ៍
Madonna
Madonna
Madonna
Madonna
Madonna
Madonna និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]