កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ថ្មីៗនេះ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា "Moonlit Floor" ដែលគេជឿថានាងបានសរសេររៀបរាប់ពីលោក Frederic Arnault ដែលជាបុរសមានពាក្យចចាមអារ៉ាមថាជាមិត្តប្រុសនាង។

 Lisa 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បទនេះរៀបរាប់ពីពេលវេលាផ្អែមល្ហែមរវាងបុរសនារីមួយគូនៅក្រោមពន្លឺភ្លើងពណ៌នៅក្រុងប៉ារីស ខណៈដែល Lisa ក៏បានបង្ហោះរូបភាពថ្មីបន្ថែមសម្រាប់ផ្សព្វផ្សាយបទចម្រៀងនេះផងដែរ។ រូបភាពបីសន្លឹកនេះបង្ហាញពីតារាចម្រៀងស្រីជនជាតិថៃរូបនេះ ស្លៀកពាក់ឈុតស្បៃៗពណ៌ស រឹបរាងមានអាវកាក់រឹបរាង និងសំពត់ខ្លីត្រឹមពាក់កណ្ដាលភ្លៅ ដោយពាក់ពីលើដោយអាវរងាវែងពណ៌ផ្កាឈូក។

 Lisa 

បន្ថែមពីលើនោះនាងបានផ្ដល់ភាពទាក់ទាញឲ្យខ្លួនឯង ដោយស្លៀកស្រោមបាពណ៌សស្អាត និងបានកាច់រាងយ៉ាងឡូយឆាយ នៅតាមផ្លូវនាទីក្រុងប៉ារីស។ ភ្លាមៗនោះ អ្នកគាំទ្របានចូលទៅសរសើរតារាស្រីរូបនេះថាពិតជាស្រស់ស្អាតខ្លាំងណាស់ និងមើលទៅទន់ភ្លន់ជាង Lisa រាល់ដងដែលចូលចិត្តតែងខ្លួនបែបកាលីបទាន់សម័យ៕  

 Lisa 
 Lisa 
 Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 
រូបភាព​​ថ្មីរបស់ Lisa 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]