កម្សាន្ត៖ តារាសម្ដែងស្រី Angelina Jolie បានធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ នៅពេលដែល មានអ្នកគាំទ្រស្នើសុំការចុះហត្ថលេខាលើផ្ទាំងរូបភាពនៃខ្សែភាពយន្ត «Mr. and Mrs. Smith» ពេលនោះ Angelina Jolie នៅតែចុះហត្ថលេខាដោយក្ដីរីករាយ ប៉ុន្តែបានជៀសវាងកន្លែងដែល លោក Brad Pitt មានវត្តមាន។

Angelina Jolie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារា​សម្ដែងស្រី Angelina Jolie ហាក់មានភាព​ស្ងប់​ស្ងាត់​ ពេល​ចុះ​ហត្ថលេខា​ក្បែររូបមុខ​របស់​នាង​ នៅ​លើ​ផ្ទាំង​រូបភាព​នេះ។ នាង​ហាក់​មិន​ចង់​មើល​រូប​ភាព អតីត​ស្វាមី​នៅ​ក្បែរ​នាង​នោះឡើយ។ តែទោះជាយ៉ាងណា តារា​សម្ដែង​រូប​នេះ​ បាន​ចុះ​ហត្ថលេខា​ និង​ធ្វើ​ទំនាក់ទំនងជាមួយ​អ្នក​គាំទ្រ​ ពេល​ចូល​រួម​មហោស្រព​ភាពយន្ត​ញូវយ៉ក ​កាល​ពី​យប់​ថ្ងៃ​ចន្ទ កន្លងទៅ។

Angelina Jolie

ក្នុងនោះដែរ ត្រូវបានគេដឹងថា ផ្ទាំងរូបភាពនេះ គឺមកពីខ្សែភាពយន្ត «Mr. & Mrs. Smith» ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០០៥ ។ ក្នុងខ្សែភាពយន្តនេះ Angelina និង Brad Pitt បានដើរតួជាគូស្នេហ៍ដែលមិនដឹងថា ម្នាក់ទៀតជាអ្នកធ្វើឃា..ត.សម្ងាត់៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie
Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]