កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី 5 ខែតុលា សមាជិកក្រុម Big Bang គឺ G-Dragon, Taeyang និង Daesung បច្ចុប្បន្នកំពុងពិភាក្សាអំពីការសម្តែងក្រុមនៅឯកម្មវិធីពានរង្វាន់ MAMA ក្នុងឆ្នាំ ២០២៤នេះ ។

ឆ្នាំនេះ ពានរង្វាន់ MAMA នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែវិច្ឆិកា នៅរោងភាពយន្ត Dolby ក្នុងទីក្រុង Los Angeles រដ្ឋ California បន្ទាប់មកចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា នៅ Kyocera Dome Osaka។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើការសម្តែងរបស់ Big Bang ត្រូវបានបញ្ជាក់ នោះក្រុមនឹងឡើងឆាកក្នុងកម្មវិធី 'MAMA Awards' ជាលើកដំបូងក្នុងរយៈពេល ៩ ឆ្នាំចាប់តាំងពីការសម្តែងក្រុមរបស់ពួកគេនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំ ២០១៥ ។

ទន្ទឹមនឹងនេះ ក្រុម Big Bang បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយបានសម្តែងរួមគ្នានៅក្នុងការប្រគុំតន្ត្រីទោលឆ្នាំនេះ របស់ Taeyang ដែលមានឈ្មោះថា 'The Light Year' ដែលបានធ្វើឡើងនៅក្នុងខែកញ្ញាឆ្នាំនេះ។

ទោះជាយ៉ាងណា ជាការឆ្លើយតបទៅនឹងរបាយការណ៍ខាងលើ អ្នកតំណាងនៃ 'MAMA Awards' បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា "បច្ចុប្បន្នមិនមានសិល្បករណាមួយបញ្ជាក់សម្រាប់ '2024 MAMA Awards' ទេ។

ប្រភព៖ Allkpop

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]