កូរ៉េខាងត្បូង៖ Park Jiyeon ដែលជាសមាជិកក្រុមចម្រៀង T-ara បានបញ្ជាក់ថានាងបានដាក់ពាក្យបណ្ដឹងលែងលះស្វាមីដែលជាអ្នកលេងបាល់ Baseball ឈ្មោះ Hwang Jae Gyun ហើយ។
កាលពីថ្ងៃទី៥ខែតុលាកន្លងទៅនេះ ផ្នែកភ្នាក់ងារច្បាប់តំណាងឲ្យ Jiyeon បានទម្លាយថាអ្នកទាំងពីរឈានដល់ការចែកផ្លូវគ្នាបែបនេះគឺដោយសារចរិតខុសគ្នាពេក និងពុំអាចបន្តជីវិតអាពាហ៍ពិពាហ៍បន្តទៀតបានទើបសម្រេចចិត្តថានឹងលែងលះ ដោយមានការព្រមព្រៀងទាំងសងខាង។
គួរបញ្ជាក់ផងដែរថា Hwang Jae Gyun គឺជាមិត្តប្រុសដែលបានស្រលាញ់គ្នាជាមួយ Park Jiyeon អស់រយៈពេល៦ខែមុននឹងប្រកាសរៀបការកាលពីឆ្នាំ២០២២ ប៉ុន្តែគួរឲ្យសោកស្ដាយដែលចំណងអាពាហ៍ពិពាហ៍ពួកគេបានមកដល់ទីបញ្ចប់៕
ប្រភព៖: soompi
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]