កម្សាន្ត៖ អ្នកគាំទ្រសម្ដែងការព្រួយបារម្ភ នៅពេលដែលតារាចម្រៀងប្រុស លោក Justin Bieber បានបង្ហាញខ្លួន ដែលបានបង្ហាញឲ្យឃើញពីរូបរាងស្គ..ម និងមានភាពហត់នឿយ។
កាលពីយប់ថ្ងៃសុក្រកន្លងទៅ តារាចម្រៀងប្រុស លោក Justin Bieber ត្រូវបានគេឃើញបើកបរតែម្នាក់ឯង ចេញពីសណ្ឋាគារ និងជាក្លឹបដ៏ល្បីមួយ ក្នុងទីក្រុង Los Angeles ដែលជាកន្លែងដែលអ្នកសិល្បៈតែងទៅលេង។ តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ បានពាក់អាវក្រណាត់ពណ៌ស និងកន្សែងជុំវិញក្បាល ដោយបង្ហាញតែមុខតូច ពុកចង្ការវែង និងសក់។ យោងតាម Page Six តារាចម្រៀង លោក Justin មើលទៅហាក់មានភាពក្រៀមក្រំ ហើយដូចជាកំពុងផ្តោតអារម្មណ៍លើអ្វីមួយ។
កាលពីប៉ុន្មានថ្ងៃមុន នៅពេលដែល Justin Bieber បានទៅញ៉ាំអាហារពេលល្ងាចជាមួយភរិយា Hailey ដើម្បីប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៥ របស់ពួកគេ តារាប្រុសរូបនេះ ក៏ត្រូវបានគេខមិនថា រូបលោកមើលទៅស្គ..មជាងមុន ខណៈដែលបានពាក់វ៉ែនតាការពារកម្ដៅថ្ងៃ និងអាវធំ ដើម្បីបិទបាំងរូបរាងរបស់ខ្លួន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]