អាមេរិក៖ តាំងពីប្រកាសទាក់ទងគ្នាកាលពីខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ ចំណងស្នេហ៍រវាងតារាចម្រៀងស្រីផបដ៏ល្បីឈ្មោះ Taylor Swift ជាមួយនឹងអ្នកលេងបាល់ឱប Travis Kelce ពិតជាផ្អែមល្ហែមណាស់ ដោយជារឿយៗ គេតែងតែឃើញអ្នកទាំងពីរបានបណ្ដើរគ្នាទៅទទួលទានអាហារ ឬទៅលើកទឹកចិត្តគ្នាទៅវិញទៅមក។

Taylor Swift 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាមុននេះបន្តិច នៅព្រឹកថ្ងៃទី៨ខែតុលា ឬស្មើនឹងយប់ថ្ងៃទី៧ខែតុលា(ម៉ោងនៅអាមេរិក) Taylor បានចេញមកលើកទឹកចិត្តមិត្តប្រុសដោយបង្ហាញខ្លួនក្នុងការប្រកួតរបស់ The Kansas City Chief ដែលធ្វើឲ្យអ្នកគាំទ្រមានការរំភើបនឹងវត្តមាននាង។

Taylor Swift 

ក្នុងនោះនាងបានស្លៀករ៉ូបក្រឡាការ៉ូឆ្នូតៗក្រហមដិតលាយពណ៌រាងប្រផេះ សម្រុងត្រឹមពាក់កណ្ដាលភ្លៅ ជារ៉ូបបែបសំយេះស្មា និងបានចងសក់ឡើងខ្ពស់ ដោយទម្លាក់សក់សេះរបស់នាង។ ក្រៅពីនោះនាងក៏បានបន្ថែមសម្រស់ជាមួយនឹងស្បែកជើងប៊ូតក៏វែងទៀតផង៕

Taylor Swift 
Taylor Swift 
Taylor Swift 
រូបភាពថ្មីរបស់ Taylor Swift 
រូបភាពថ្មីរបស់ Taylor Swift 
រូបភាពថ្មីរបស់ Taylor Swift 

ប្រភព៖: instyle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]